
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ បាននឹងកំពុងធ្វើបទបង្ហាញ ព្រមទាំងតាំងបង្ហាញសេវាសាធារណៈរបស់ខ្លួន ដែលមានទម្រង់ជាប្រព័ន្ធអនឡាញថ្មី។
ប្រព័ន្ធអនឡាញថ្មី រួមមានប្រព័ន្ធស្វ័យ ប្រវត្តិកម្មចុះបញ្ជីយានយន្ត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ផ្តល់ប័ណ្ណបើកបរ ព្រមទាំងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរសព្ទដៃ ទៅដល់ សិស្ស-និស្សិត ប្រមាណជាង ២១,០០០ នាក់ នៅក្នុងកម្មវិធីមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ២០១៨។
ក្រសួងបានបង្ហាញពី ភាពងាយស្រួលក្នុងការចុះបញ្ជីរថយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលជាប្រធានបទ និងគោលដៅដ៏សំខាន់ចំពោះ និស្សិត (ដែលជាអនាគតអ្នកបើកបរយានយន្ត) ទាំងអស់៕




