Sponsor
រិទ្ធី

ស្រ្តីជនជាហ្វីលីពីនម្នាក់បានស្លាប់ ដោយសាកសពនាង ជូណា ដេម៉ាហ្វីលីស ជាស្ត្រីបម្រើតាមផ្ទះ អាយុ២៩ឆ្នាំ ត្រូវបានរកឃើញនៅក្នុងទូទឹកកកនៅផ្ទះមួយក្នុងប្រទេសគុយវ៉ែត។ នេះបើយោងតាមសារព័ត៌មានរបស់ប្រទេសហ្វីលីពីន ដែលស្រង់មកចុះផ្សាយដោយ ទីភា្នក់ងារសារព័ត៌មាន AFP។ តាមប្រភពដដែល ម្ចាស់ផ្ទះ​នោះគឺប្ដីជាជនជាតិ លីបង់ ហើយប្រពន្ធជាជនជាតិស៊ីរី។

រដ្ឋាភិបាលហ្វីលីពីន បាននិយាយថាពលរដ្ឋរបស់ខ្លួនបានទៅធ្វើការនៅប្រទេសគុយវ៉េត មាន ២៥២ ពាន់នាក់ ដែលភាគច្រើនពួកគេ ជាស្រ្តីបម្រើការងារតាមផ្ទះ។

លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនកាលពីសប្តាហ៍មុនបានថ្កោលទោសយ៉ាងខ្លាំងចំពោះការខ្វះវិធានការការពារ របស់អាជ្ញាធរគុយវ៉ែតដែល លោក ឌុយធើទេ បាននិយាយថាពលរដ្ឋរបស់ខ្លួនធ្វើការនៅប្រទេសគុយវ៉ែត កាន់តែរងការធ្វើទុកបុកម្នេញខ្លាំងឡើង។

លោកប្រធានាធិបតីហ្វីលីពីនរូបនេះ ក៏បានអំពាវនាវឲ្យពលរដ្ឋហ្វីលីពីនដែលកំពុងធ្វើការងារនៅប្រទេសគុយវ៉ែតត្រូវរាយការណ៍ទៅកាន់ស្ថានទូតរបស់ខ្លួនស្ថិតនៅក្នុងប្រទេសនេះ បើមានបញ្ហាគ្រោះថ្នាក់ណាមួយកើតឡើងលើពួកគេ។

សាកសពស្ត្រីជនជាតិហ្វីលីពីន ម្នាក់​ដែលជាកម្មករបម្រើតាមផ្ទះ នៅប្រទេសគុយវ៉ែត ត្រូវបានបញ្ជូនមកដល់ប្រទេសហ្វីលីពីននៅថ្ងៃសុក្រនេះ។

មរណភាពរបស់នាង បាននាំឲ្យការប្រឈមមុខដាក់គ្នាផ្នែកការទូតរវាង ប្រទេសហ្វីលីពីន និង គុយវ៉េត តានតឹងជាខ្លាំង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor