Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ ត្រូវក្មេងស្ទាវ១ក្រុម មានគ្នា៤នាក់ នាំគ្នាព្រួតវាយ បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់នៅកន្លែងកើតហេតុ ហើយក្រុមជនដៃដល់ក្រោយពេលធ្វើសកម្មភាពបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ ។

ហេតុការណ៍ប្រើអំពើហឹង្សាមានស្ងានទម្ងន់ទោសនោះ បានកើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃព្រហស្បត៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខ​វត្ត​បុ​ទុមវតី សង្កាត់ចតុមុខ ​ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ​ ​គេឃើញយុវជនរងគ្រោះ បាន​អង្គុយលេង​តែម្នាក់ឯង ​នៅមុខ​វត្ត​បុ​ទុមវតី ​ស្រាប់តែភ្លាមនោះ មាន​ក្មេង​ស្ទាវមួយក្រុម ​ជិះ​ម៉ូតូ២គ្រឿងមិនចាំម៉ាក មាន​គ្នា​៤នាក់ ជិះមកក្បែរជនរងគ្រោះមិនដឹងមានរឿងអ្វីនោះទេ ក៏ចុះ​ពី​ម៉ូតូ ស្ទុះ​ទៅ​វាយ​ទាំងកំរោល បណ្ដាលឲ្យយុវជនរងគ្រោះរងរបួសធ្ងន់រហូតដល់សន្លប់ផងដែរ ។

ក្នុងហេតុការណ៍នោះ ក៏បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នារត់មកជួយធ្វើអន្តរាគមន៍ ធ្វើឲ្យក្រុមជនបង្កហេតុនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ជនរងគ្រោះ​ត្រូវបាន​ស្គាល់ឈ្មោះ ផៃ លីហួរ អាយុ២១ឆ្នាំ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ហើយត្រូវបាននគរបាលប៉ុស្តិ៍ចតុមុខ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor