
តារាចម្រៀងមាឌតូច សម្លេងខ្ពស់ លោក ឆាយ វីរៈយុទ្ធ កំពុងតែធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល បន្ទាប់ពីលេចលឺដំណឹងថារូបលោកបានផ្លាស់ទ្រនំពី ផលិតកម្ម សាន់ដេ ទៅកាន់ផលិតកម្មហង្សមាស តាមតារាៗផ្សេងៗទៀត ដូចជា លោក ខេមរៈ សេរីមន្ត និងលោកនីកូ ជាដើម។
ព័ត៌មានដ៏រំសើបមួយនេះបានផ្ទុះឡើង បន្ទាប់ពី លោក ឆាយ វីរៈយុទ្ធ បានបង្ហាញវត្ថមាននៅក្នុងការប្រគំតន្ត្រីចុងសប្តាហ៍របស់ ហង្សមាស នៅព្រែកឯង ជាមួយនឹងរូបភាពដ៏ស្និតស្នាលគ្នាជាមួយនឹងក្រុមការងារហង្សមាស ធ្វើឲ្យប្រិយមិត្តកាន់តែច្បាស់ថា ព័ត៌មាននេះប្រហែលជាការពិតហើយ។

ដោយឡែក លោក ឆាយ វីរៈយុទ្ធ ក៏មិនបានព្រងើយកន្ដើយនឹងពាក្យចចាមរាមនេះទេ លោកបានចេញមកបំភ្លឺថា “ខ្ញុំមិនទៅណាទេ សព្វថ្ងៃខ្ញុំនៅតែជាតារាចម្រៀងរបស់ផលតិកម្មសាន់ដេ។”
លោក លោក ឆាយ វីរៈយុ បានបន្តទៀតថា:
វាជារឿងធម្មតា ខ្ញុំត្រូវបានខាងទស្សន៍ហង្សមាស ហៅឡើងទៅសម្តែងលើឆាកតន្ត្រីចុងសប្តាហ៍ ហើយណាមួយក្រុមការងារនៅហង្សមាសសុទតែជាអ្នកជិតស្និតនឹងខ្ញុំ ពួកយើងក៏ថតរូបជាមួយគ្នា។ ប្រហែលជារូបថតទាំងនេះហើយ ធ្វើឲ្យមហាជនគិតថាខ្ញុំបានចូលហង្សមាស។ ចំណែករឿងមួយទៀតគឺថា ខ្ញុំទៅច្រៀងគ្រប់ប៉ុសទូរទស្សន៍នឹង ហើយខាងផលិតកម្មសាន់ដេ មិនបានហាមឃាត់ និងថាអ្វីឡើយ។


















