
កំពតៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា រថយន្ដដឹកស៊ីម៉ង់ត៍ គឺជាប្រភពមួយ ដែលធ្វើឲ្យខូចខាតផ្លូវ ព្រោះភាគច្រើន គឺដឹកលើសចំណុះ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រផលិតស៊ីម៉ង់ត៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC) នៅស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំសូមឲ្យ ម្ចាស់រោងចក្រស៊ីម៉ង់ត៍ទូទាំងប្រទេសកុំដឹកស៊ីម៉ង់ត៍លើសទម្ងន់ឲ្យសោះ នេះមិនមែនសម្រាប់តែឡានដឹកស៊ីម៉ង់ត៍ទេ គឺសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ កុំដឹកលើសទម្ងន់ ដើម្បីចូលរួមថែរក្សាផ្លូវជាតិយើង និងផ្លូវលំតូចធំឲ្យនៅជាប់ល្អប្រើប្រាស់បានយូរអង្វែង”៕
