header ads

Sponsor

រិទ្ធី

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ សមាគមពលរដ្ឋខ្មែរចំនួន៧ បានចេញសេចក្តីថ្លែងការណ៍រួមស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់ ចំពោះវត្តមាន សម្តេច ហ៊ុន សែន នៅលើទឹកដីប្រទេសអូស្ត្រាលី ក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-         អូស្ត្រាលី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។

យោងតាមសេចក្ដីថ្លែងការណ៍រួម របស់សមាគមពលរដ្ឋខ្មែរទាំង៧ នៅអូស្ត្រាលីនិងណូវ៉ែលហ្សេឡង់ បានឲ្យដឹងថា សមាគមពលរដ្ឋខ្មែរមានសេចក្តីរំភើបរីករាយដោយបានទទួលដំណឹងអំពីវត្តមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលពិសេសនាពេលខាងមុខ គឺជាការបង្ហាញឲ្យឃើញពីកិត្តិយសជាតិ ភាពស្មើមុខស្មើមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ។

សេចក្ដីថ្លែងការណ៍បន្ថែមថា យើងខ្ញុំសូមប្រកាសប្រឆាំងដាច់ខាតនូវការប៉ុនប៉ងរៀបចំសកម្មភាពណាមួយ ប្រឆាំងនឹងវត្តមានសម្ដេចតេជោ ហើយថាសកម្មភាពប្រឆាំងនេះកើតឡើងដោយការរៀបចំរបស់ក្រុមមនុស្សមួយក្តាប់តូចប៉ុណ្ណោះ គឺមិនឆ្លុះបញ្ចាំងពីទស្សនៈនិងឆន្ទៈរួមរបស់ប្រជាជនខ្មែរដែលកំពុងរស់នៅលើទឹកដីនៃប្រទេសអូស្រ្តាលី និងណូវ៉ែលហ្សេឡង់នោះឡើយ។ 

ចំណែកឯ ក្រុមអ្នកគាំទ្រ អតីតគណបក្សប្រឆាំង បានលើកឡើងថាក្នុងករណីដែលរដ្ឋាភិបាលអូស្ត្រាលី នៅតែអនុញ្ញាតឲ្យសម្ដេច ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំនៅពេលខែមីនា នោះពលរដ្ឋខ្មែរនៅអូស្ត្រាលីនឹងប្រមូលគ្នាធ្វើបាតុកម្មធំ ដែលមានអ្នកចូលរួមមិនតិចជាង៥០០នាក់ ដើម្បីបង្ហាញពីការមិនពេញចិត្ត និងប្រឆាំងការដឹកនាំ របស់លោក ហ៊ុន សែន ។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែកុម្ភៈ សម្ដេច ហ៊ុន សែន បានផ្ដាំផ្ញើទៅដល់អ្នកដែលចង់មានគំនិតធ្វើបាតុកម្មប្រឆាំងនឹងសម្តេច នៅប្រទេសអូស្រ្តាលី ក្នុងឱកាសសម្ដេចនឹងអញ្ជើញ ចូលរួមកិច្ចប្រជុំមួយ និងទស្សនកិច្ចផ្លូវការ នៅអូស្រ្តាលីនាពេលខាងមុខនោះ កុំដុតរូបសម្ដេចឲ្យសោះ បើសិនជាហ៊ានដុត សម្តេចថានឹងទៅតាមវ៉ៃដល់ផ្ទះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post