header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តើអនាគត​ជា​តារាចម្រៀង​ល្បី ប៊ុត សីហា នឹងត្រូវទៅជាយ៉ាងណា ​ក្រោយ​បែកធ្លាយ​រឿង​ប្រើប្រាស់​គ្រឿងញៀន​  តែទោះជាយ៉ាងនេះក្ដី ក៍ខាងភាគីម្តាយ និងប្រពន្ធ បានចេញមុខបកស្រាយស្រដៀងគ្នាថា «រឿងនោះ មិនមែនជាការពិតឡើយ គ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ» ។

ទន្ទឹងនឹងការបដិសេធនេះ ម្តាយ និងប្រពន្ធ កំពុងកើតក្តីបារម្ភចំពោះកូន និងស្វាមី ខ្លាចបាត់បង់ប្រជាប្រិយភាព​តារាចម្រៀង រូបនេះ ។ ជាក់ស្ដែងដូចជាអ្វីដែលម្តាយ លោក ប៊ុត សីហា បាននិយាយកាលម្សិលមិញអ៊ីចឹងថា «ធ្វើបែបនេះ ដូចសម្លាប់កូនខ្ញុំចឹង» ។

ក្នុងន័យនេះ អ្នកស្រីចង់មានន័យថា ធ្វើឲ្យកូនអ្នកស្រីបាត់បង់កិត្តិយស និងបាត់បង់ប្រជាប្រិយភាពជាដើម។

សូមជម្រាបជូនថា ​​ដើម្បីឱ្យ​កូន​ជាប់ The Voice Cambodia រដូវ​កាល​ទី​១​ ​ម្តាយ​រូបនេះ សុខចិត្ត​លះបង់ ​និង​ធ្វើ​មុខ​ក្រាស់​ដើម្បី ដើរ​ខ្ចីលុយ​គេ​ពេញ​ភូមិ​ឱ្យ​កូន​មាន​​លុយ​ទៅ​ប្រឡង​ រហូតដល់​ចប់ ​និងទទួលជ័យលាភ័យ​។

​តាម​ការដកស្រង់​សម្តី​របស់​ម្តាយ​របស់លោក ប៊ុត សីហា សីហាជា​កូនប្រុស​ពៅ​នៅក្នុង​គ្រួសារ ដែលមាន​បងប្អូន​សរុប​៦​នាក់​ (​បងប្អូន​ខ្លះ​ឪពុកម្តាយ​ផ្សេងគ្នា​) ។ តែជា​អកុសល ឪពុក​របស់ សីហា បានទទួល​មរណភាព​ដោយសារ​ជំងឺ នៅក្នុង​អំឡុង​ ២ ទៅ៣​ថ្ងៃមុនពេល ប្រឡង​ដល់ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។

ម្ដាយខាងលើបានបន្ត ឱ្យដឹងថា ប៊ុត សីហា ជា​ក្មេង​រៀន​ពូកែ មិន​ថា ភាសា​ខ្មែរ ឬ​ភាសា​អង់គ្លេស​ប៉ុន្តែ​គេ​បានសម្រេច​ចិត្ត​បោះបង់​​ចោលការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១១ ដោយសារតែ​ជីវភាព​គ្រួសារ​ក្រីក្រ និង​ជួប​ការលំបាក​ច្រើនពេក ហើយ​រូបគេ​បាន​ទៅសុំ​គេ​ច្រៀង​តាមក្រុមតន្រ្តីអកកាដង់ ​ដើម្បី​យកប្រាក់​ជួយ​ដោះ​ទាល់​បញ្ហា​ជីវភាព​ ដែលអ្នក​ម្ដាយ​​មុខរបរ​ជាជាង​កាត់សក់​ក្នុងភូមិ រីឯ​ឪពុក​ជា​មន្ត្រីប៉ូលិស​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post