Sponsor
រិទ្ធី

នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកស្រី រស់ សោភនី បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យអុបពីតាល់ឌឺហ្សឺដង់ ក្នុងទីក្រុងហ្សឺដង់ ប្រទេសបារាំង នៅម៉ោង៥៖២០នាទី ម៉ោងប្រទេសបារាំង ត្រូវនឹង ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ម៉ោង១១៖២០ ម៉ោងនៅកម្ពុជា ដោយរោគាពាធ ក្នុងវ័យ៦៣ឆ្នាំ។ នេះបើតាមប្រភពព័ត៌មាន ពីសាច់ញាតិរបស់អ្នកស្រី រស់ សោភនី។ លោកស្រី រស់ សោភនី មានជំងឺរលាកថ្លើម និងគ្រលៀនឈប់ដំណើរការ។

លោកស្រី រស់ សោភនី ជាអតីតអ្នកអានព័ត៌មានអន្តរជាតិដ៏ល្បីល្បាញល្បាញ ជាមួយនឹងសំឡេងយ៉ាងពិរោះរណ្តំ ប្រចាំទូរទស្សន៍ជាតិ (ទទក)។ លោកស្រី រស់ សោភនី បានចូលនិវត្តន៍ពីក្រសួងព័ត៌មានរយៈពេល២ឆ្នាំមកហើយ។

សូមបញ្ជាក់ថា មុនចូលនិវត្តន៍ លោកស្រី រស់ សោភនី មានតួនាទីជាអនុប្រធាននាយកដ្ឋាន និងជាអ្នកគ្រប់គ្រងព័ត៌មានអន្តរជាតិ នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor