
អ្នកលេងហ្វេសប៊ុកផ្ទុះការរិះគន់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលរៀបចំកម្មវិធីនៅសាលមហាស្រពចតុមុខ រាជធានីភ្នំពេញ តែគ្មានសរសេរអក្សខ្មែរ បែរជាសរសេរតែភាសាអង់គ្លេស និងភាសាចិន។
នៅរាត្រីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រារព្ធពិធីមួយដើម្បីអបអរាសាទរចូលឆ្នាំចិន និងខួបលើទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅសាលមហាស្រពចតុមុខ រាជធានីភ្នំពេញ។
កម្មវិធីនេះ ក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមេនិតចិនប្រចាំនៅកម្ពុជា។ កម្មវិធីនោះក៏មានសម្តែងរបាំ ចម្រៀង ក្រោមប្រធានបទបុប្ជាបូព៌ារីកស្គុសស្គាយនៅកម្ពុជា។

អ្នកប្រើប្រាស់សង្គមមួយចំនួនបានដាក់បន្ទុកទៅក្រសួងវប្បធម៌ ដែលជាអ្នករៀបចំកម្មវិធីថាមិនឱ្យតម្លៃលើអក្សរជាតិ។
ទាក់ទងនឹងការរិះគន់នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងថា នេះជាកំហុសរបស់ក្រសួងក្នុងការរៀបចំកម្មវិធី។ លោកជំទាវសន្យាថា មិនឱ្យមានករណីបែបនេះកើតឡើងជាថ្មីនោះទេ។





