Sponsor
រិទ្ធី

កាល​ពី​ថ្ងៃ​ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួង​មហា​ផ្ទៃបាន​សម្រេច​ដាក់​ពាក្យ​ប្តឹងមន្រ្តី​សំខាន់៥​រូប​នៃ​ចលនា​សង្រ្គោះ​ជាតិ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ពី​បទ​ធ្វើ​សកម្មភាព​នយោបាយ​ខុស​ច្បាប់។

ក្រសួង​មហា​ផ្ទៃ តាមរយៈ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ ​បាន​អះអាង​ថាកាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រសួង​មហា​ផ្ទៃបាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ប្តឹង​មន្រ្តី​ជាន់​ខ្ពស់​នៃ​ចលនា​សង្គ្រោះ​ជាតិ​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ខាង​ក្រៅ​ប្រទេស​ ​ពី​បទ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ខុស​ច្បាប់។

មន្ត្រីជា​ន់ខ្ពស់​ទាំង០៤រូ​ប នៃ​ចលនា​សង្គ្រោះជាតិ ​រួមមាន​ដូច​ជា​ លោក​សម រង្ស៊ី​ ប្រធានច​លនា​សង្គ្រោះ​ជាតិ ​លោក​អេង​ ឆៃអ៊ាង ​លោក​ស្រី មូរ​ សុខហួរ ​និងកញ្ញា ​កឹម ​មនោវិទ្យា​ (កូន​ស្រី​លោក​កឹម ​សុខា​)។

ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ពាក្យ​ប្តឹង​មន្រ្តី​ជាន់​ខ្ពស់​នៃ​ចលនា​សង្រ្គោះ​ជាតិ​នា​ពេល​នេះ​ លោក អេង ឆៃអ៊ាង សហស្ថាបនិក​នៃ​ចលនា​សង្រ្គោះ​ជាតិ បាន​បញ្ជាក់​ថា លោកមិន​ចាប់​អារម្មណ៍​ចំពោះ​ចំណាត់​ការ​នេះ​ឡើយ មិន​ភ្ញាក់​ផ្អើល ហើយ​ក៏​មិន​ចាប់​អារម្មណ៍​ដែរ ព្រោះ​ថា​នេះមិន​មែន​ជា​លើក​ទី​១​ទេ ដែល​រដ្ឋាភិបាល​កម្ពុជាចាត់​វិធានការ​មក​លើ​អតីត​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ លោក អេង ឆៃអ៊ាង ដែល​អះអាង​ថា​ជា​សហស្ថាបនិក​មួយ​រូប​នៃ​ចលនា​សង្រ្គោះ​ជាតិ ថា​លោក មិន​ខ្វាយ​ខ្វល់​ចំពោះ​ចំណាត់​ការ​នេះ​ឡើយ និង​ថា​ចលនា​សង្រ្គោះ​ជាតិ នឹង​នៅ​តែ​បន្ត​សកម្មភាព​តស៊ូ​ដោយ​អហិង្សា​ពី​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា។

ចំណែកឯ ​លោក​ លី ​សុផា​ណា ​ព្រះរាជអាជ្ញារង ​និង​ជា​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ​បាន​បញ្ជាក់​ថា​ អយ្យ​ការ​អមសាលា​ដំបូង​បានទទួ​លបណ្តឹងនេះ​ ហើយ​កំពុង​ពិនិត្យ​និងចាត់​ការ​តាម​នីតិ​វិធី។

សូមបញ្ជាក់ថា ចលនា​សង្រ្គោះ​ជាតិត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី​២៩ ​ខែ​មករា​ ឆ្នាំ២០១៨ ដោយ លោក សម រង្ស៊ី ​ទី​ក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។ រដ្ឋាភិបាល​កម្ពុជាបាន​ចាត់​ទុក​ចលនា​ថ្មី​នេះ​ថា ជា​ពួក​ឧទ្ទាម​ក្រៅ​ច្បាប់ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor