Sponsor
អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ នៅរសៀលថ្ងៃនេះ​ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន​ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបំបែកមុខសញ្ញាជួញដូ​រគ្រឿងញៀនដ៏ធំនិងឃាត់ខ្លួនបុរសម្នាក់ នៅក្នុងក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសថ្នាំញៀនជាច្រើនកញ្ចប់ រួមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

ទាក់ទិននឹងករណីនេះ សមត្ថកិច្ចនៅមិនអាចបញ្ជាក់លម្អិតបានទេ​ គ្រាដែលបេសកកម្មនៅមិនទាន់បញ្ចប់នៅឡើយ ព្រោះមុខសញ្ញាគ្រឿងញៀនដ៏ធំមួយនេះ នៅមានខ្សែបណ្តាញជាច្រើននាក់ទៀត។

ទោះជាយ៉ាងនេះក្តី ប្រតិបត្តិការនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធី ដើម្បីឈានទៅក្រសោប និងឃាត់ខ្លួនមុខសញ្ញាពាក់ព័ន្ធដទៃទៀតផងដែរ។

ព័ត៌មានលម្អិត ភ្នាក់ងារព័ត៌មាន Cam Post នឹងជម្រាបជូននៅពេលក្រោយទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor