
ភ្នំពេញៈ ដើម្បីជាការលាងជម្រះរឿងផ្អើលគេថា សូដា នីតា លេបថ្នាំសម្លាប់ខ្លួនព្រោះវិបត្តិស្នេហ៍ ហើយភ្លាមៗ នាងមិនតបឆ្លើយការដេញដោលឡើយ ធ្វើឲ្យមហាជនកាន់តែឆ្ងល់។ យ៉ាងណាមិញពេលនេះ នាងបានបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើល ដោយរូបរាងនៅតែមានសុខភាពល្អស្អាត ហើយបានបដិសេធបកស្រាយអ្វីទាំងអស់។
តារាល្បីរូបនេះ បានលេចមុខក្នុងកម្មវិធីរបស់លោក យ៉ែម សំអូន ឡើងជាប្រេនអាំបាសាឌឺរបស់ភេសជ្ជៈគ្រូនសាន្ត កាលពីរសៀលថ្ងៃមិញនេះ នាសណ្ឋាគារសូហ្វីតែលភ្នំពេញ។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ មានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយចំពោះរឿងនេះ ឱ្យដឹងថា មានបុរសម្នាក់ បានដឹកអ្នកនាង សូដា នីតា ចូលសង្គោះបន្ទាន់នៅមន្ទីរពេទ្យ ព្រះកុសុមៈ ហៅពេទ្យព្រះសង្ឃ ដោយធ្វើការលាងក្រពះរួចផុតពីការស្លាប់។

តាមការសម្តីរបស់គ្រូពេទ្យប្រចាំនៅទីនោះបានបញ្ជាក់ថា តារាស្រីរូបនេះ បានចូលមន្ទីរពេទ្យនេះពិតមែន ដោយធ្វើការលេងសម្អាតក្រពះចេញ ដើម្បីជួយសង្គ្រោះជាបន្ទាន់។
ក្រុមសាច់ញាតិរបស់នាងរបស់នាង ដែលមកមើលនាងនោះបានទម្លាយថា មូលហេតុដល់ថ្នាក់លេបសម្លាប់ថ្នាំខ្លួនយ៉ាងដូច្នេះ ដោយសារតែនាងខឹងសម្បារខឹងស្វាមីជាខ្លាំងទើបចង់បញ្ចប់ជីវិត៕





