Sponsor
រិទ្ធី

ចិននឹងផ្តល់ជូនគ្លីនិកចល័តចំនួន៤០គ្រឿង ដល់ក្រសួងសុខាភិបាលកម្ពុជា។ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១១:០០ ព្រឹក នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះហត្តលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងជំនួយគ្លីនិកចល័ត ជាមួយ ឯកឧត្តម លី អាន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

យោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា៖ គម្រោងនេះជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ចិននឹងផ្តល់ជូននូវគ្លីនិកចល័តចំនួន៤០គ្រឿង ជាជំហានដំបូង ផ្តល់ជូន ២០គ្រឿងដំបូងដែលនឹងមកដល់កម្ពុជានាដំណាច់ខែមេសា ឆ្នំា២០១៨ ខាងមុខ ហើយ២០គ្រឿងបន្ទាប់នឹងមកដល់នាដំណាច់ខែតុលា ឆ្នំា២០១៨។ គ្លីនិកចល័តនេះ គឺជាប្រភេទរថយន្តធំបំពាក់ដោយ សម្ភារបរិក្ខារពេទ្យ និងសម្ភារបរិក្ខារផ្សេងៗ ដែលអាចបំពេញភារកិច្ចជាមន្ទីរពេទ្យ ក្នុងនោះរួមមាន ផ្នែកជំងឺកុមារ ផ្នែកវះកាត់ទូទៅ ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកត្រចៀក ច្រមុះ បំពង់ក ផ្នែកទន្តសាស្រ្ត ផ្នែករូបភាព និងផ្នែកពិសោធន៍។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលតែងតែផ្តល់ការគំាទ្រដល់វិស័យសុខាភិបាលកម្ពុជា ហើយនេះជាគម្រោងថ្មីមួយទៀតបន្ទាប់ពីគម្រោងសាងសង់មន្ទីរពេទ្យចំនួនពីរត្រូវបានចុះហត្ថលេខា គឺមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា គម្រោងនេះនឹងរួមចំណែកផ្តល់សេវាថែទំាសុខភាពជូនប្រជាពលរដ្ឋ កានតែរហ័ស និងកាន់តែមានប្រសិទ្ទភាព ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor