Sponsor
រិទ្ធី

តាមសមត្ថកិច្ចបានឱ្យដឹងថា៖ ជនដៃដល់ ឈ្មោះ ផល ពេញ ជានាយប៉ុស្តិ៍អូរលែ ដែលបានបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។ មនុស្ស៤នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងរឿងនេះត្រូវបានឃាត់ខ្លួនផងដែរ។

ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តមណ្ឌលគិរី បានថ្លែងថា ជនដៃដល់ត្រូវបានចាប់ខ្លួន ​នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជនដៃដល់រូបនេះបម្រុងរត់គេចខ្លួនទៅស្រុកកំណើត នៅខេត្តព្រៃវែង។

កាលពីម្សិលមិញ សមត្ថកិច្ចបានចាប់ខ្លួនមន្រ្តីយោធាការពារព្រំដែនឈ្មោះ កើត វេហា ហៅ ឆៃ ដែលពាក់ព័ន្ធនឹងការបាញ់សម្លាប់មន្រ្តីអាវុធហត្ថ មន្រ្តីបរិស្ថាន និងបុគ្គលិកអង្គការ WCS នៅស្រុកអូររាំង។

សូមបញ្ជាក់ថា៖ កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅចន្លោះម៉ោង៤ ទៅម៉ោង៥ មានការបាញ់ប្រហារមួយបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងបុគ្គលិកអង្គការសមាគមអភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor