Sponsor
អាម៉ាប៉ាប៉ាញ៉ូស

 រូបភាពវីដេអូរាំស្រាតដ៏ស្រើបស្រាល របស់នារីវ័យក្មេងម្នាក់ នៅក្នុងបន្ទាប់ខារ៉ាអូខេ ឲ្យបុរស ដែល ចូលទៅច្រៀង មើល និង ស្ទាបកំសាន្ត សប្បាយ ត្រូវបាន បែកធ្លាយ និងចែកចាយបន្តៗគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក ដើម្បីមើលជាការកម្សាន្តអារម្មណ៍របស់បុរសៗ ប៉ុន្តែ ទង្វើបែបនេះវាធ្វើអោយប៉ះពាល់ដល់សង្គម យ៉ាងខ្លាំងណាស់ ខណៈ អាជ្ញាធរ និងមន្ត្រីជំនាញ ហាក់មិនខ្វល់ ប្រជាពលរដ្ឋសង្ស័យថា៖ ចៅហ្វាយខណ្ឌចំកាមន ចាំប្រសាសន៏សម្តេចតេជោ ក៏មិនដឹង ?។

តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា រូបភាព នៅក្នុង វិដេអូ ដ៏ស្រើបស្រាល សម្រាប់ដើមឆ្នាំ២០១៨ នេះត្រូវបាន គេទម្លាយឲ្យដឹងថា នៅក្នុងបន្ទប់ខារ៉ាអូខេ កូឡូសូ «Coloso» វីដេអូនោះមានរយៈពេលជាង២នាទី ដែលថតដោយភ្ញៀវក្នុងបន្ទប់១ នៃខារ៉ាអូខេ កូឡូសូ ស្ថិតនៅផ្លូវ៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវ បានចែករំលែកត គ្នា នៅតាមបណ្តាញសង្គម ហ្វេកបុក កាលពី ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លង នេះ ។

នៅក្នុងវិដេអូនោះ នារីវ័យក្មេង ម្នាក់ ត្រូវបាន បុរសដែលចូលទៅ ក្នុងបន្ទាប់ នោះ បានឲ្យឡើង ទៅខាងមុខ ហើយដោះអាវ ល្វែងលើ ទាំងអស់នៅសល់តែ ល្វែង ក្រោមតែប៉ុណ្ណោះ រាំងកាច់រាង ឲ្យប្រុស ៗ ទាំងនោះមើល កំសាន្ត សើចសប្បាយ ខណះពេលនោះ បុរសវ័យចំណាស់ម្នាក់ បានឡើងទៅរាំ គៀកកើយ ជាមួយ នារីរូបនិងនោះនិង បម្រុងស្រាតខោនាងឱ្យអស់ និងបុរសផ្សេងទៀត ថតសើចសប្បាយ ។

សូមរំលឹកថា ក្នុងពិធីបិទសន្និសីទជាតិស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈិការនៅរសៀលថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការខឹងសម្បាជាខ្លាំងជាមួយមន្ត្រីចាប់ពីថ្នាក់រដ្ឋមន្ត្រី អភិបាលខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធដទៃទៀត ដែលពួកគេ មិនព្រមបំពេញការងារ និងភារកិច្ចមានចែងក្នុងច្បាប់បែរ ជាអង្គុយរង់ចាំតែបទបញ្ជារបស់នាយករដ្ឋមន្ត្រីទៅវិញ។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្រសួង ស្ថាប័ននីមួយៗសុទ្ធតែមានកំណត់ពីព្រំដែនការងារដែលខ្លួនត្រូវអនុវត្តន៍រួចអស់ទៅហើយ ប៉ុន្តែពួកគេមិនបានអនុវត្តន៍ការងារតួនាទី និងភារកិច្ច ដែលបានកំណត់នោះទេ។ សម្តេចនាយករដ្ឋមន្ត្រីបានលើកជាឧទាហរណ៍ក្នុងករណីបង្ក្រាបរថយន្តតទ្រុងខុសបច្ចេកទេសជាដើមថា ច្បាប់បានកំណត់ឲ្យរថយន្តមានប្រវែងតែ ១៦ម៉ែត្រ ប៉ុន្តែបែរជាបណ្តោយឲ្យរថយន្តដឹកជញ្ជូនទាំងនោះតទ្រុងលើសប្រវែងកំណត់ទៅវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «កន្លងទៅនេះមានការសង្កេតឃើញថា ស្ថាប័នមួយចំនួន ឬអាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួនមិនទាន់អនុវត្តន៍ច្បាប់នៅឡើយទេ គឺនៅអនុវត្តន៍បទបញ្ជានៅឡើយដែរ។ តាមពិតច្បាប់បានឲ្យស្ថាប័ននោះអនុវត្តន៍ភារកិច្ចរបស់ខ្លួន ប៉ុន្តែខ្លួនបែរជាមិនបានអនុវត្តន៍នូវភារកិច្ចនោះទេ លុះត្រាតែមានបទបញ្ជាពី នាយករដ្ឋមន្ត្រីទើបបានធ្វើ។ បើដូច្នោះមានការចាំបាច់បង្កើតឡើងនូវស្ថាប័ន ឬក៏ក្របខណ្ឌគតិយុទ្ធសម្រាប់ស្ថាប័ននីមួយៗធ្វើអ្វីទៅ»។នៅចំពោះមុខមន្ត្រីរាជការរាប់ចាប់តាំងពីក្រុមប្រឹក្សាចៅសង្កាត់ រហូតដល់ថ្នាក់រដ្ឋមន្ត្រីជិត៣ពាន់នាក់នេះ សម្តេចតេជោ បានរំលឹកថា រាជរដ្ឋាភិបាលបានប្រឹងប្រែងក្នុងការធ្វើប្រតិភូកម្មអំណាច ពោលគឺការទម្លាក់ការងារទៅឲ្យមន្ត្រីថ្នាក់ក្រោមជាតិ តែមន្ត្រីថ្នាក់ក្រោមជាតិខ្លះមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅឡើយ។

សម្តេចតេជោ បានបន្ថែមថា ដើម្បីឲ្យការងារបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋទទួលបានជោគជ័យ គឺទាមទារឲ្យមន្ត្រីមានឆន្ទៈ និងត្រូវធ្វើការរួមគ្នា។ សម្តេចនាយករដ្ឋមន្ត្រីថា គ្មានការងារណាមួយអាចទទួលបានជោគជ័យដោយគ្មានការចូលរួមនោះឡើយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់រដ្ឋមន្ត្រី អភិបាលខេត្ត និងមន្ត្រីទាំងអស់ ភាពអសកម្មរបស់ពួកគេក្នុងការងារនឹងក្លាយទៅជាលទ្ធផល សម្រាប់ការធ្វើកំណែទម្រង់នៅក្នុងអាណត្តិទី៦នៃរាជរដ្ឋាភិបាលផងដែរ ពោលបើការងាររបស់មន្ត្រីមិន មានប្រសិទ្ធភាពទេ ប្រហែលជានឹងមិនមានឱកាសសម្រាប់គ្រប់គ្រង ការងាររបស់ខ្លួនទៀតនោះឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor