Sponsor
រិទ្ធី

នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ហេង សួរ អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់រួចហើយនូវថវិកាបុរេប្រទានប្រមាណ ៤.៦លានដុល្លារអាមេរិកសម្រាប់យកទៅទូទាត់ប្រាក់បៀវត្ស និងប្រាក់ផ្សេងៗ ជូនបងប្អូនកម្មករ-កម្មការរនី និយោជិត ជាង ៤ពាន់នាក់ មកពីរោងចក្រ ៩ ដែលត្រូវបិទទ្វារដោយថៅកែរត់ចោល។ ដូច្នេះសូមបងប្អូនកម្មករ និយោជិតនៃរោងចក្រទាំង៩ មានភាពហ្នឹងហ្នរ ហើយសូមជឿទុកចិត្តលើសម្តេចតេជោ ហ៊ុន សែន។ សម្តេចលោកបានចុះជាប់ជាមួយបងប្អូនកម្មករយើងដូច្នេះ លោកបានជ្រាបអំពីស្ថានភាពពិតរបស់បងប្អូនដូច្នេះ លោកនឹងមិនឱ្យបងប្អូនមានការព្រួយបារម្ភលើរឿងនេះទេ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ហេង សួរ។

អ្នកនាំពាក្យរូបនេះបន្ថែមថា៖ រាជរដ្ឋាភិបាលនឹងទទួលខុសត្រូវបំពេញបន្ថែមនូវថវិកា ដើម្បីដោះស្រាយបន្ទុកបៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗរបស់បងប្អូនកម្មករនិយោជិត ប្រសិនជាការលក់ឡៃឡុងទ្រព្យសម្បត្តិរោងចក្រ ដែលបិទទ្វារនោះមិនអា ដោះស្រាយបានគ្រប់ចំនួន។

កាលពីថ្មីៗ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធដោះស្រាយជាបន្ទាន់ ចំពោះករណីរោងចក្របិទទ្វារ ដោយម្ចាស់រត់ចោលកម្មករនោះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor