Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ សំណុំរឿងឃាតកម្ម អ្នករត់តាក់ស៊ី​រំលោភសម្លាប់នារីវ័យក្មេង ដែលបម្រើការងារក្នុងការស៊ីណូ ក្រុងបាវិត ត្រូវបានតុលាការខេត្តស្វាយរៀង នារសៀលថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ​បាន​បញ្ចប់​ការ​សួរ​ដេញ​ដោល ​នៅ​វេលា​ម៉ោង​៥​នឹង​១០​នាទី​ល្ងាច ​ដោយ​គ្មាន​វត្តមាន​លោក​មេធាវី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ។

លោកស្រី រឿ​ន ​ស្រី​ឡូត ម្តាយ​នារី​រង​គ្រោះ ​បាន​ឲ្យ​ដឹង​ថា ការ​សួរ​ដេញដោល​ផ្ទាល់មាត់​នៅ​ពេល​បើក​សវនាការ​នោះ ​គឺ​គ្មាន​វត្តមាន​មេធាវី​ការពារ​ឲ្យ​គាត់​ទេ ​ដោយ​លោក​មេធាវី​មិន​បាន​ទទួល​ដី​កា​កោះហៅ​ពី​តុលាការ។ ចំណែក​ខាង​ជន​ត្រូវ​ចោទ ​គឺ​មាន​វត្តមាន​មេធាវី​ទាំង​ពីរ​នាក់​ហើយ​ការ​សួរ​ដេញដោល​អស់​រយៈពេល​ជាង​៤​ម៉ោង ​គឺ​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ផ្លេក សូ​នី បាន​ព្យាយាម​ដោះ​បន្ទុក​ឲ្យ​កូនក្តី ​ដូច្នេះ​រយៈពេល​ជាង​៤​ម៉ោង ​គឺ​មាន​តែ​មេធាវី​រប​ស់ជន​ត្រូវ​ចោទ ផ្លេក សូ​នី ដេញដោល​ចោទ​ឆ្លើយ​គ្នា​ដាក់បន្ទុក ​ហើយ​លោក​មេធាវី​ការពារ​ក្តី​របស់​ឈ្មោះ ឆើយ សុ​ជាតិ ខំ​ដាក់បន្ទុក​រហូត​អស់ម៉ោង​ ដោយ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​មក​ពី​ខេត្តព្រះវិហារ និង​លោក​មេធាវី​មិន​បាន​ចូល​ឆ្លើយ​ក្នុង​ពេល​បើក​សវនាការ​ឡើយ។ ហើយ​ត្រូវ​លើកយក​ទៅ​ធ្វើការ​នៅ​ពេល​ក្រោយ ​ដោយ​ពុំ​ទាន់​ដាក់​កាលបរិច្ឆេទ​កំណត់​នៅ​ពេល​ណាយ​ទេ ។

បើ​តាម​មន្ត្រី​សាលាដំបូង​ខេត្តស្វាយរៀង ​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​ប្រធាន​ក្រុមប្រឹក្សា​ចៅ​ក្រុម និង​ដាក់​ពេល​បើក​សវនាការ​នៅ​ចុងខែ​មីនា ឬ​ដើម​ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ​នេះ និង​ចេញ​ដីកា​កោះហៅ​លោក​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​រង​គ្រោះ​ឲ្យ​មក​ចូលរួម​ក្នុង​សវនាការ​ឲ្យ​ខាង​តែ​បាន។ មន្ត្រី​ដ​ដែល បន្ត​ទៀត​ថា បើក​សវនាការ​ថ្ងៃ​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក​ចៅក្រម​បាន​ចេញ​ដី​កា​កោះ​អញ្ជើញលោក​មេធាវី ​ក៏​ដូច​ជា​សាក្សី​ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ តាម​ប្រៃ​សណី​យ៍​​ ក៏​មិនដឹង​ថា យ៉ាងម៉េច​ទើប​លោក​មេធាវី​ខាង​ជន​រង​គ្រោះ​មិន​បាន​ទទួល។ ហើយ​ក៏​មាន​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ​ផង​ដែរ ​ហើយ​ពេល​ក្រោយ និង​ដាក់​ពេល​បើក​សវនាការ​ពេញ​មួយ​ថ្ងៃ​តែ​ម្តង ​ដោយ​មាន​សាក្សី​ដាក់បន្ទុក និង​សាក្សីដោះបន្ទុក​រហូត​ដល់​២១​នាក់​ឯណោះ​ ទើប​ការ​សួរ​ដេញដោល​មិន​បាន​បញ្ចប់​ត្រូវ​លើក​ពេល។

សូម​រំលឹក​ផង​ដែរ ក្មេងស្រីឈ្មោះ សុខ សុវណ្ណសុម៉ាលីន អាយុ១៨ឆ្នាំម្នាក់ ដែលជិះរថយន្តតាក់ស៊ី ហើយ​ត្រូវ​បាន​បាត់​ការ​ទាក់​ទង​ជាមួយ​ក្រុម​គ្រួសារ​២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២ ខែសីហា ដល់​ថ្ងៃ​៤ ខែសីហា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​ក្មេង​ដើរ​ឃ្វាលក្របី​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក នៅ​ក្នុង​ទឹក​កែង​ស្រែ​ស្ថិត​ក្នុងភូមិតា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ដែល​ជន​ជា​ឃាតកដៃដល់​ទាំង​២​នាក់​គឺ ទី​១- ឈ្មោះ ឆើយ សុ​ជាតិ និង​ម្នាក់​ទៀត​ឈ្មោះ ផ្លេក សូ​នី អ្នក​ទាំង​២​គឺជា​អ្នក​រត់​តាក់ស៊ី ក្នុង​ចំណត​តាក់ស៊ី​ក្រុង​បា​វិត ទៅ​រាជធានី​ភ្នំពេញ ភ្នំពេញ​ទៅ​ក្រុង​បា​វិត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor