header ads

Sponsor

រិទ្ធី

នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោកជំទាវ មួរ សុខហួរ អតីតតំណាងរាស្ត្ររបស់អតីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតចំហជូន លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឱ្យបកស្រាយរឿងបែកធ្លាយស្នេហាជាមួយស្ត្រីខ្មែរ។

ក្នុងលិខិតនេះបានបញ្ជាក់ថា៖ រយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងគេហទំព័រ youtube នូវសារនិងវិដេអូជាច្រើន ដែលត្រូវបានអះអាងថា យកចេញពីគណនី និងទំព័រហ្វេសប៊ុក ដែលមានឈ្មោះ Hun Mani និង Hun Many ដែលបានបង្ហាញពីទំនាក់ទំនងស្នេហារបស់លោក ហ៊ុន ម៉ានី ជាមួយស្រ្តីខ្មែរមួយចំនួន ព្រមទាំងអំពើហិង្សាទៅលើស្រ្តីខ្មែរទាំងនោះផងដែរ។

លោកជំទាវសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព សេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់ស្រ្តីខ្មែរដែលមានឈ្មោះ និងរូបភាពក្នុងសារនិងវីដូអូទាំងនោះ។  លោកជំទាវ បន្ថែមថា៖ ដើម្បីការពារសេចក្តីថ្លៃថ្នូរ កិត្តិយសនិងសុវត្ថិភាពរបស់ស្រ្តីដែលមានឈ្មោះ និងរូបភាពក្នុងសារនិងវីដូអូទាំងនោះ លោកជំទាវស្នើឱ្យ លោក ហ៊ុន ម៉ានី ធ្វើការបញ្ជាក់បកស្រាយឱ្យបានច្បាស់អំពីហេតុការណ៍ទាំងអស់នេះ ព្រោះនាពេលកន្លងមក លោកជំទាវសង្កេតឃើញថា ស្រ្តីខ្មែរជាច្រើនត្រូវរងគ្រោះដោយអំពើឃោរឃៅផ្សេងៗដូចជា ការជះទឹកអាស៊ីត ការបាញ់សម្លាប់។ល។ ក្រោយពីមានបែកធ្លាយព័ត៌មានពាក់ព័ន្ធនឹងទំនាក់ទំនងរបស់ពួកគាត់ជាមួអ្នកមានអំណាចនៅក្នុងប្រទេសកម្ពុជា។

លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា លោក ហ៊ុន ម៉ានី នឹងហ៊ានចេញមុខបកស្រាយបំភ្លឺពាក់ព័ន្ធនឹងសារ និងវីដេអូដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្តាញសង្គម និងគេហទំព័រ youtube អំពីរឿងអាស្រូវផ្លូវភេទរបស់លោក ហ៊ុន ម៉ានី ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post