header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ និងជាអតីត ប្រធានគណបក្សសង្គ្រោះជាតិ (CNRP) បានអំពាវនាវ កុំឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំបាញ់សម្លាប់ប្រជាពលរដ្ឋ ដែលទាមទារសេរីភាព និងយុត្តិធម៌ ដោយសន្តិវិធី ។

សូមរំលឹកថា លោក សម រង្ស៊ី នាពេលកន្លងមក ក៏បានស្រែកពីក្រៅប្រទេស ឲ្យកងទ័ពបង្វែកាណុង មករាជរដ្ឋាភិបាល ផងដែរ ។

ថ្លែងតាមរយៈវីដេអូ ដែលបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សម រង្ស៊ី ក៏បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ រក្សាភាពអធ្យាក្រឹត្យ និងជួយការពារប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ។

លោកថា “ ខ្ញុំអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ សូមឲ្យបងប្អូន ទាហ៊ាន ប៉ូលិស ប៉េអឹម ឈាមជ័រជាខ្មែរ គេបញ្ជាឲ្យបាញ់សម្លាប់ប្រជាពលរដ្ឋ ដែលកំពុងតវ៉ាដោយសន្តិវិធី កុំស្ដាប់បញ្ជាពួកជនផ្ដាច់ការ ឲ្យសម្លាប់ប្រជារាស្ត្រ ”។

ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) បានបញ្ជាក់ថា លោក សម រង្ស៊ី ដឹកនាំបក្សមួយតាំងពីនៅមានមុខមានមាត់ ជាមួយគេឯងក្នុងប្រទេស រហូតដល់រលាយបាត់ពីឆាកនយោបាយក្នុងប្រទេស រត់ចោលស្រុកទៅពនេចរ ដាច់សង្វែងនៅឯនាយសមុទ្រ តើនៅខ្លាំងអីទៀត ? ខ្លាំងរហូតដល់ខ្លោចទៅជាខ្មោច នៅតែមិនអស់ចិត្តទៀត លុះត្រាតែបានចូលគុកទើបអស់ចិត្ត ។

លោកបន្ថែមថា សកម្មភាពនយោបាយអង្ករកំប៉ុង របស់អ្នកនយោបាយ ក្នុងត្រកូលក្បត់ជាតិ បានឆ្លុះបញ្ចាំងឲ្យប្រជាជនមើលឃើញថា ទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយក្តាប់តូច បាននិងកំពុងទាល់ច្រក អស់ផ្លូវដើរហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post