Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ កញ្ញា ធី សុវណ្ណថា ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំ នៅក្នុងកម្មវិធី «Queen of the Spa Korea 2018» ដោយការប្រកួតសមត្ថភាពនេះ មានការចូលរួមពីបេក្ខនារីចំនួន ១២ប្រទេស ក្នុងនោះកញ្ញាតំណាងឲ្យប្រទេសកម្ពុជា។

ក្រោយពីសារបង្ហោះជាហូរហែកាលពីម្សិលមិញមក យើងសង្កេតឃើញថាគណនីហ្វេសប៊ុកលោក Chengchon Son សម្ដែងការមិនពេញចិត្តជាខ្លាំងចំពោះការសរសេររបស់កញ្ញាថា៖

ខ្ញុំ​មានការ​សោកស្តាយ​ជាខ្លាំង ដែល​បានឃើញ​សារ​បង្ហោះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា ធី សុវណ្ណ​ថា ដែលជា​កូន​ខ្មែរ និង​ជា​តំណាង​ឲ្យ​ប្រ​ទេ​ខ្មែរ​ទាំងមូល ទៅ​ចូលរួម​កម្មវិធី “Queen of the Spa Korea 2018” នៅ​វៀតណាម និង​នាង​ថែមទាំង​អះអាងថា តំណាង​ឲ្យ​ជាតិ​កម្ពុជា​ផង​នោះ តែ​នាង​មិន​ហ៊ាន​ហៅ​ឈ្មោះ «​ព្រៃនគរ​» ជា​ភាសា​ខ្មែរ បែរជា​ហៅ​តាម​យួន​ថា «​សាយ​ហ្គ​ង​» ទៅវិញ (​បើ​ហៅ «​សាយ​ហ្គ​ង​» ទៅហើយនោះ ខ្ញុំ​ជូន​ជា​យោបល់​ឲ្យ​ហៅ​តាម​យួន​ថា «​ហូ ជី​មិញ​» វិញ​ទៅ ព្រោះ​មនុស្ស​ជាទូទៅ​គេ​ស្គាល់​ច្រើន​) ។

​ពួក​ខ្ញុំ នៅ​កម្ពុជា​ក្រោម ខិ​ខិត​ណាស់ ក្នុងការ​រក្សា​ហៅ​ឈ្មោះ​ជា​ភាសា​ខ្មែរ ខណៈ​យួន​ព្យាយាម​លុបបំបាត់ ។ ជាពិសេស គ្រប់​តំបន់​ភូមិសាស្ត្រ​នៅ​កម្ពុជា​ក្រោម ដែល​រដ្ឋាភិបាល​វៀតណាម បាន​ប្ដូរ​ឈ្មោះ​ទៅជា​ភាសា​យួន បន្ទាប់ពី​ពួកគេ​បាន​ចូលធ្វើ​អាណានិគម​លើ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​ក្តី ក៏​យើងខ្ញុំ នៅតែ​ហៅ​តាម​ឈ្មោះ​ភូមិសាស្ត្រ តាម​ភាសា​ដើម​ដដែល ពោល គឺ​ហៅ​តាម​ភាសា​ខ្មែរ ។​

​ថ្វីត្បិតតែ​រដ្ឋាភិបាល​វៀ​ត​ណា​ម បាន​ប្រើ​ឈ្មោះ​ខេត្ត ឬ​ក្រុង​ជា​ផ្លូវការ​ថា ដូចជា «​ព្រះ​ត្រពាំង​» យួរ​ន​ប្តូរ​ទៅ «​ត្រា​វិញ​» និង «​ព្រៃនគរ​» ប្តូរ​ទៅ «​ហូ ជី​មិញ​» ឬ «​សាយ​ហ្គ​ង​» ក្តី ក៏​ពលរដ្ឋ​ខ្មែរក្រោម នៅតែ​ហៅ​ឈ្មោះ​ខេត្ត​/​ក្រុង​ជា​ភាសា​ខ្មែរ​ដដែល ដូចជា ព្រះ​ត្រពាំង​, ពល​លាវ​, មាត់ជ្រូក​, ក្រមួនស និង​ឃ្លាំង ជាដើម ។​

​បើទោះជា​ដែនដី​កម្ពុជា​ក្រោម ជា​ទឹកដី​មួយផ្នែក​របស់​ប្រទេស​កម្ពុជា ឋិត​នៅ​ភាគ​ត្បូង​ប្រទេស​វៀតណាម ត្រូវបាន​បារាំង​កាត់​ឲ្យ​វៀតណាម​នៅ​ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ បើ​គិត​មកដល់​ឆ្នាំ ២០១៨ នេះ មាន​រយៈពេល ៦៩ ឆ្នាំ​ហើយ ដែល​ពលរដ្ឋ​ខ្មែរក្រោម​រស់នៅ​ក្រោម​ការ​ត្រួតត្រា​របស់​អាណានិគម​វៀតណាម បន្ត​ពី​អាណានិគម​បារាំង ។ យ៉ាងនេះ​ក្តី ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម នៅតែ​និយាយ​គ្នា​ជា​ភាសា​ខ្មែរ និង​ប្រើ​អក្សរ​ខ្មែរ​នៅក្នុង​សហគមន៍​របស់ខ្លួន​ជានិច្ច បើទោះបី​ភាសា និង​អក្សរ​ជា​ផ្លូវការ​ផ្នែក​រដ្ឋបាល​របស់​រដ្ឋាភិបាល​វៀតណាម បច្ចុប្បន្ន​ជា​ភាសា​យួន​ក្ដី ។ ជាពិសេស ទាក់ទិន នឹង​ការហៅ​ភូមិសាស្ត្រ គឺ​នៅតែ​ហៅ​តាម​ភាសា​ខ្មែរ ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor