
ក្រុងព្រះសីហនុ- នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្រោយផ្សារលើ ស្ថិតក្រុម១៨ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានអគ្គិភយ័បានកើតឡើង ឆេះបំផ្លាញផ្ទះ២ខ្នង។
សមត្ថកិច្ចឱ្យដឹងថាករណីអគ្គីភយ័នោះ បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ ចំនួន ០២ខ្នង គឺ ម្ចាស់ផ្ទះទី១ ឈ្មោះ ម៉ែន សីហា ហៅ ប៉ូឡូ ភេទប្រុស អាយុ ២៨ឆ្នាំ ផ្ទះមានទំហំ ០៦ម៉ X ០៩ម៉ ធ្វើអំពីឈើលើ ថ្មក្រោម ប្រ៉ក់ស័ង្កសី ខូចខាត ទាំងស្រុង ( ឆេះដើមដំបូង ) ហើយបន្តរាលដាលឆេះដល់ផ្ទះទី២ ដែលមានម្ចាស់ផ្ទះ ឈ្មោះ ឈាង អេង ស្រាយ ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរ គ្រូពេទ្យ ផ្ទះឈើលើ ថ្មក្រោម មានទំហំ ០៩ម៉ x ២៧ម៉ ខូចខាតទាំងស្រុង ហើយ។
អគ្គិភយ័នេះសមត្ថកិច្ចទាំងនគរបាលនិងកងរាជអាវុធហត្ថបានអន្តរាគមន៍ប្រើប្រាស់ ទឹកអស់ចំនួន១១រថយន្តទើបអាចទប់ស្កាត់មិនឱ្យភ្លើងឆេះរាលទៅដល់ផ្ទះពលរដ្ឋដ៍ទៃទៀត។
មូលហេតុដែលបណ្តាលឱ្យមានអគ្គិភយ័នេះ គឺបង្កចេញពីម្ចាស់ផ្ទះទី១ ឈ្មោះ ម៉ែន សីហា ដោយមានការឈ្លោះប្រកែកគ្នាក្នុងគ្រួសារ ក៍បានដុតផ្ទះខ្លួនឯង បណ្តាលឲ្យរាលដាលឆេះដល់ផ្ទះអ្នកជិតខាង។
សមត្ថកិច្ចក៍បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ែន សីហា ហៅអាប៉ូឡូ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅក្រុម១៨ ភូមិ៣ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ដែលបានធ្វើសកម្មភាព ដុតផ្ទះខ្លួនឯង មានទាំងរបួស រលាកភ្លើងពេញខ្នងផងនោះ បញ្ជូនទៅ ការិយាលយ័ព្រហ្មទណ្ឌ អាវុធហត្ថខេត្ត ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។





