
កំពង់ឆ្នាំងៈ ផ្ទះលោកយាយចាស់ជារា ដែលគ្មានទីពឹងម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះអស់គ្មានសល់ ខណៈដែលក្មេងៗលេងភ្លើង បណ្តាលឲ្យឆេះ កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិទ្រាខាងជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពពីសមត្ថកិច្ច ដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះដោយសាអគ្គិភ័យឆេះអស់គ្មានសល់នេះឈ្មោះ ជាសាត់ ភេទស្រី អាយុ៩០ឆ្នាំ រស់នៅផ្ទះតែម្នាក់ឯងនិងគ្មានកូនគ្មានចៅ ហើយត្រូវបានបងប្អូនញាតិមិត្តជិតខាងមើលថែឲ្យបាយទឹករាល់ថ្ងៃ។
សមត្ថកិច្ច បន្តឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងៗបានលេងភ្លើងនៅខាងក្រៅផ្ទះ បណ្តាលឲ្យឆាបឆេះជញ្ជាំងផ្ទះ ខណៈដែលលោកយាយនៅលើគ្រែខាងក្រោម ចុះរត់ចេញមកក្រៅស្រែឆោឡោឡើងឲ្យញាតិមិត្តជិតខាជួយពន្លត់ តែភ្លើងបានឆាប់ឆេះពេញបន្ទុក អ្នកខ្លះទូរសព្ទ័ហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគបាលខេត្ត និងខ្លះទៀតបាននាំគ្នាជួយពន្លត់ តែទោះសជាយ៉ាងណាភ្លើងបានឆេះផ្ទះលឿន បណ្តាលឲ្យឆេះខ្ទេចអស់គ្មានសល់ ខណៈដែលរថយន្តពន្លត់អគ្គិភ័យពីរគ្រឿងចេញទៅជួយ ។

សមត្ថកិច្ច បានបន្តទៀតថា ផ្ទះដែលឆេះអស់គ្មានសល់នោះមានបណ្តោយ៥គុណ៤ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស្លឹក រួមនិងទ្រព្យសម្បត្តិអស់នៅសល់ តែអគ្គិភ័យនេះ មិនបានឆេះរាលដាលទៅផ្ទះអ្នកជិតខាង និងមិនបានបង្កឲ្យរងគ្រោះថ្នាក់ដល់មនុស្ស ឬសត្វនោះឡើយ។
ស្នងការងនគបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកពន្លត់អគ្គិភ័យលោកវរសេនីយ៍ឯក លុយ ឌីណា បានអំពាវនាយដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយត្ន័ជានិច្ចចំពោះភ្លើងអគ្គិសនីមុនចាកចេញពីផ្ទះត្រូវបិទបារ៉ែត និងត្រួតពិនិត្យមើលភ្លើងចង្ក្រាននៅក្នុងផ្ទះមុនចាកចេញពីផ្ទះ និងនៅជុំវិញផ្ទះ ត្រូវមានពាងទឹកនៅក្បែរផ្ទះ ដើម្បីត្រៀមសម្រាប់ការពារ និងបណ្តាកន្លែងស្ថានីយលក់ប្រេង និងហ្គាស់ទាំងអស់នៅក្នុងខេត្ត ក្រុង ស្រុក ត្រូវមានបំពង់សម្រាប់ពន្លតអគ្គុភ័យត្រៀមបម្រុង ខណៈដែលមានហេតុការណ៍ណាមួយកើតឡើងជាយថាហេតុ ព្រោះរដូវនេះរាំងស្ងួត និងមានខ្យល់ ។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋរួម និងលោកស្នងការងនគបាលខេត្តបានឧបត្ថមជាថវិការជូនដល់លោកយាយ ដែលរស់នៅម្នាក់ឯកគ្មានទីពឹង និងរងគ្រោះដោយសារភ្លើងឆេះផ្ទះអស់ទ្រព្យសម្បតិគ្មានសល់ ដោយការអាណិតអាសូផងដែរ ។
លោកស្នងការរង បានបញ្ជាក់ឲ្យដឹងទៀតថា បើមានហេតុការណ៍អគ្គិភ័យកើតឡើងសូមរាយការបន្ទាន់ទៅប៉ុស្តិ៍នគបាលរដ្ឋបាល ដែលនៅជិតហើយ ក៏អាចធ្វើការទំនាក់ទំនងមកកាន់រថយន្តពន្លត់អគ្គិភ័យបន្ទាន់ ដែលមានលេខទូរស័ព្ទពីរខ្សែ មួយខ្សែ០៧១ ៩៣ ៨៥ ៥៦៧៨ និងមួយខ្សែទៀតលេខ ០១២ ០៧៦ ៦៤៣ ហើយអគ្គិភ័យនេះ គឺជាលើកទីមួយ ក្នុងដើមឆ្នាំ២០១៨នេះ៕





