
ភ្នំពេញៈ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បានឲ្យដឹងថា កាល ឆ្នាំ២០១៧ កម្ពុជា មានជនបរទេស អន្តោប្រវេសន៍សរុប ៤៦.៧៧៦ គ្រួសារ មនុស្សចំនួន ១៧៦.៨១២នាក់ ក្នុងនោះស្រីមានចំនួន ៧៩.៧២៨ នាក់។
របាយការណ៍បន្ដថា ក្នុងនោះ ជនបរទេសបែបអន្តោប្រវេសន៍កាន់កាប់ប្រើប្រាស់ ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ចំនួន២០,២១៨គ្រួសារ មនុស្ស ៧៣.៣៩៧នាក់ ស្រី៣៥.៨៨៨នាក់ មាន៥សញ្ជាតិ លើ៧។
ប្រភេទឯកសាររួមមាន ៖ សៀវភៅស្នាក់នៅចំនួន១៨.៥៨០ក្បាល ,សៀវភៅគ្រួសារ ចំនួន ២.១៧៧ក្បាល ,សំបុត្រកំណើត ចំនួន ១១.៣៣៦ច្បាប់ ,សំបុត្រអាពាហ៍ពិពាហ៍ ចំនួន ២៤១ច្បាប់ ,អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៦.៧២២ប័ណ្ណ ,លិខិតឆ្លង ដែនកម្ពុជា ចំនួន៦៣២ក្បាល និងប័ណ្ណសម្គាល់កម្មសិទ្ធិអចលនវត្ថុចំនួន៤១ប័ណ្ណ ៕
