Sponsor
រិទ្ធី

លោក សម រង្ស៊ី បានចោទ លោក ហ៊ុន សែន បានកាត់កោះត្រល់ឱ្យទៅប្រទេសវៀតណាម កាលពីឆ្នាំ១៩៨២

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ តាមរយៈវីដេអូរឃ្លីបរយៈពេល១.៣១ នាទី ដែលបង្ហោះលើគេហទំព័រហ្វេសប៊ុស

ក្នុងវីដេអូរ ដែលផ្តើមនិយាយពី លោក ស៊ាន ប៉េងសែ អតីតប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលទើបតែទទួលមរណភាពថ្មីៗ ត្រូវបានលោក សម រង្ស៊ី សរសើរថា៖ លោក ស៊ាន ប៉េងសែ ជាអ្នកស្នេហាជាតិមួយរូប អ្នកដែលមានបញ្ញាឈ្លាសវៃ គាត់ការពារបូរណភាពទឹកដីកម្ពុជា ព្រំដែន ក្នុងនាមជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា គាត់ជាកូនខ្មែរដ៏ឆ្នើម ហើយគាត់បានបញ្ជាក់លាតត្រដាងយ៉ាងច្បាស់ថា លោក លោក ហ៊ុន សែន តាមរយៈសន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៩៧ ឆ្នាំ១៩៨២ ឆ្នាំ ១៩៨៣ និងឆ្នាំ១៩៨៥  សន្ធិសញ្ញាដែល លោក ហ៊ុន សែន បានចុះហត្ថលេខាលើសន្ធិសញ្ញាព្រំដែន ក្នុងនាមជាប្រទេសកម្ពុជា តែគាត់គ្មានសិទ្ធិយកឈ្មោះប្រទេសកម្ពុជាទៅប្រើទេ ពីព្រោះវៀតណាមលើកបន្តុប សន្ធិសញ្ញាព្រំដែននេះឱ្យធ្វើបាត់ទឹកដីច្រើនណាស់ ឧទាហរណ៍មួយកោះត្រល់ ដែលកូនខ្មែរស្តាយណាស់។  

លោក សម រង្ស៊ី បានសួរថា នរណាធ្វើឱ្យបាត់កោះត្រល់? ហើយឆ្លើយខ្លួនឯងថា គឺ លោក ហ៊ុន សែន។

លោក ឌី ការ៉េត អ្នកធ្វើការជាមួយលោក ស៊ាន ប៉េងសែ បានបញ្ជាក់សន្ធិសញ្ញាព្រំដែន ១៩៨២ ដែលហ៊ុន សែន ប្រគល់កោះត្រល់ឱ្យទៅប្រទេសវៀតណាម ហើយយើងបាត់បង់កោះត្រល់។

ចុងក្រោយនៃវិដេអូរឃ្លីបនោះ បានចោទ លោក ហ៊ុន សែន ថាជាជនក្បត់ជាតិ កូនខ្មែរត្រូវចាំ កុំឱ្យជនក្បត់ជាតិដឹកនាំប្រទេស។

 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor