header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើអត្តឃាតដោយប្រើកាំបិតសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងតាំងពីម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

អំពើអត្តឃាតខាងលើ បានកើតឡើងដោយគេសង្ស័យថា ជនរងគ្រោះប្រហែលជាបានឈ្លោះប្រកែកជាមួយប្ដី ហើយខឹងប្ដី ទើបសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនៅក្នុងផ្ទះ នាបុរីពិភពថ្មី ចំណុចផ្ទះលេខ១៦ ផ្លូវលេខ១២ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បុរសម្នាក់ ដែលអះអាងថា ត្រូវជាប្អូនថ្លៃស្ត្រីរងគ្រោះ ប្រាប់ភ្នាក់ងារ Cam Post នៅកន្លែងកើតហេតុថា ស្ត្រីរងគ្រោះទំនងជាខឹងប្ដីរបស់ខ្លួន ព្រោះកាលពីយប់ថ្ងៃពុធម្សិលមិញ អ្នកទាំងពីរ(ប្ដីប្រពន្ធជនរងគ្រោះ) បានទាស់ពាក្យសម្ដីនឹងគ្នាខ្លាំង។ លុះព្រឹកឡើង ទើបមានការភ្ញាក់ផ្អើលឆោឡោដឹងថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយយកកាំបិតចាក់បំពង់កសម្លាប់ខ្លួន នៅក្នុងបន្ទប់ក្នុងផ្ទះខ្លួនឯងតែម្ដង។

ប្រភពដដែលឲ្យទៀតថា ស្ត្រីរងគ្រោះ ដែលជាអនុប្រធានយកដ្ឋានរូបនេះ ក៏នឹងត្រូវដំឡើងតំណែង ធ្វើពិធីបំពាក់ឋានន្តរស័ក្តិជាថ្មី នៅថ្ងៃស្អែកផងដែរ។

ដោយឡែក ប្រភពផ្សេងទៀត បានលើកឡើងថា ស្ត្រីរងគ្រោះសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងនេះ ដោយសារមានជំងឺប្រចាំកាយ ហើយចេះតែរអ៊ូថា ពិបាកក្នុងខ្លួន លែងចង់រស់។

សពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ច័ន្ទ ក្រេកគៀង ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរអនុប្រធានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្នានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ឋានៈឧត្តមសេនីយ៍ត្រី (ផ្កាយ១)។

ក្រោយមានការភ្ញាក់ផ្អើល នៅព្រឹកនេះ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះដល់ផ្ទះកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ។ សមត្ថកិច្ចបញ្ជាក់ថា តាមការបំភ្លីពីក្រុមគ្រួសារជនរងគ្រោះ និងតាមការពិនត្យរបស់ការិយាល័យបច្ចេកទេស និងគ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតចាក់សម្លាប់ខ្លួនឯង។

បន្ទាប់ពីពិនិត្យកោសល្យវិច្ច័យរួចរាល់ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយតម្កល់ធ្វើបុណ្យនៅវត្តទួលសង្កែ រាជធានីភ្នំពេញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post