header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយកម្លាំងនគរបាលមូលដ្ឋានខណ្ឌមានជ័យ ឃាត់ខ្លួននៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨ នៅវត្តនន្ទមុន្នី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ពិន ពិឡា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ម្ដុំស្ទឹងមានជ័យ ខណ្ឌមានជ័យ។

គួរំលឹកផងថា កាលពីម៉ោង៦ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅជិតស្តុបផ្សារដេប៉ូផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ស្រ្តីម្នាក់និងបងប្រុសរងរបួសធ្ងន់ស្រាល ខណៈមានជនសង្ស័យម្នាក់ បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ដែលគាត់ដាក់នៅក្នុងអាវមិនសម្រេច​ បណ្ដាលឲ្យ​ដួលម៉ូតូទាំងជនសង្ស័យនិងជនរងគ្រោះភ្លាមៗនោះក៏មានគ្នាវាពីរម៉ូតូទៀតមកដឹកយកជនសង្ស័យគេចខ្លួនបាត់ស្រមោលបន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ។

តាមសំដីស្រ្តីឈ្មោះ អូន ដែលជាជនរងគ្រោះបានប្រាប់ឲ្យ​ដឹងថា គឺរូបគាត់និងប្រុសជិះម៉ូតូមួយគ្រឿងឌ្រីម សង១១០ ពណ៌ខ្មៅដាច់ស្លាកលេខជិះចេញពីផ្សារដើមគរ ដើម្បីយកផ្លែអំពិលទឹក និងផ្លែអំពិលគួរយកទៅលក់នៅផ្សារទួលសង្កែពេលជិះមកស្តុបផ្សារដេប៉ូហួសបន្ដិចស្រាប់តែលិចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GM.1491តែម្នាក់ឯង បាន​ធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ដែលគាត់បានដាក់នៅក្នុងអាវ ភ្លាមនោះជនរងគ្រោះបានទាញមកវិញ ទើបបណ្ដាលឲ្យ​ដួលម៉ូតូទាំងពីរតែម្ដង។ ភ្លាមៗនោះស្រាប់តែមានម៉ូតូពីរគ្រឿងទៀត ដែលគាត់មិនចាំម៉ាកបានមកដឹកយកជនសង្ស័យគេចបាត់ស្រមោលបន្សល់ទុកតែម៉ូតូរបស់វានៅកន្លែងកើតហេតុតែប៉ណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍វាលវង់មកដល់បានដឹកស្រ្តីរងគ្រោះយកទៅមន្ទីរនិងបងប្រុសទៅតាមក្រោយ ដើម្បីឲ្យ​ពេទ្យលាងរបួសចេញ ចាំទៅដាក់ពាក្យបណ្ដឹងតាមក្រោយនៅប៉ុស្តិ៍វាលវង់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post