Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ឆ្នាំ២០១៧ សភាពការណ៍សន្ដិសុខនៅកម្ពុជា លេខធ្លោគួរកត់សម្គាល់ តាមរយៈឧបាយកល ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ស្របច្បាប់ ពីសំណាក់អតីតគណបក្សសង្គ្រោះជាតិ ដែលមានការឃុបឃិតជាមួយបរទេស ។

យោងតាមរបាយការណ៍ បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គមឆ្នាំ២០១៧ និងលើកទិសដៅការងារ ទិសដៅការងារឆ្នាំ២០១៨ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានឲ្យដឹងថា ក្នុងឆ្នាំកន្លងទៅ (ឆ្នាំ២០១៧) សភាពការណ៍សន្ដិសុខនៅកម្ពុជា លេចធ្លោគួរកត់សម្គាល់ គឺឧបាយកល ប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ របស់គណបក្សប្រឆាំង ដែលមានការឃុបឃិត ជាមួយបរទេស ការរីកសាយ នៃការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បម្រើសកម្មភាពល្មើស ប៉ះពាល់សន្ដិសុខ និងការប្រើប្រព័ន្ធទូរគមនាមន៍ ដើម្បីធ្វើសកម្មភាពជំរិតទារប្រាក់ និងសកម្មភាពភ្នាល់ ល្បែងអនឡាញខុសច្បាប់

របាយដដែល បន្ដថា ប៉ុន្ដែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការដឹកនាំក្រសួងមហាផ្ទៃ ឧបាយកលនេះ ត្រូវបានទប់ស្កាត់ និងបំផ្លាញតាមរយៈការអនុវត្តន៍ វិធានការច្បាប់យ៉ាងហ្មឹងម៉ាត់ ដែលនាំដល់ចាប់ខ្លួនអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដាក់ពន្ធនាគារ ហើយគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល ចេញដីការំលាយ ចំណែកថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ១១៨នាក់ ត្រូវបានហាមមិនឲ្យ ធ្វើនយោបាយ៥ឆ្នាំ កាលពីថ្ងៃទី១៦ វិច្ឆិកា កន្លងមក។

សម្រាប់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា និងប្រធានគណបក្សរួបរួមជាតិ លោក ញ៉ឹក ប៊ុនឆៃ ព្រមទាំងជនល្មើស៣រូប ត្រូវបានចាប់ខ្លួនពីបទញុះញុង បំបែកបំបាក់កងយោធពលខេមរភូមិន្ទ បទជូញដូរគ្រឿងញៀន និងផ្ដល់ព័ត៌មាន ឲ្យវិទ្យុបរទេសខុសច្បាប់។ ជាមួយនោះល្បែងស៊ីសង តាមប្រព័ន្ធអ៊ីនធើណេតចំនួន៣ករណី ត្រូវបានបង្ក្រាបចាប់ខ្លួន ជនជាតិចិន ៣០៧ នាក់ បញ្ជូនទៅតុលាការ ។

ពិនិត្យជាមួយ សភាពការណ៍សន្ដិសុខនៃកម្ពុជា កាលឆ្នាំ២០១៧ មានលក្ខណៈល្អប្រសើររក្សាបាននូវតួនាទី ជាបុព្វបទស្នូលបម្រើ ឲ្យការអភិវឌ្ឍជាតិគ្រប់វិស័យ និងរួមចំណែកសម្រេចកម្មវិធីនយោបាយ យុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដោយបញ្ចៀសបាននូវអំពើភេវកម្ម ឧក្រិដ្ឋកមម្មឆ្លងដែន រក្សាខឿនឯករាជ្យជាតិ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor