
ក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយ លោកអភិបាល នៃគណៈអភិបាល ក្រុងបាត់ដំបង រួចមក កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ បានយល់ព្រមថាអាចដកស្លាកមួយផ្ទាំងនេះ (ហាង រ៉ូហ្ស៊េត រីករាយស្វាគមន៍ ទាំងអស់ លើកលែងតែ ឧទ្ទាមជន) ចេញបាន ព្រោះជាសេចក្តីត្រូវការរបស់អជ្ញាធរ ដូចនេះកញ្ញាត្រូវតែគោរព។

ប៉ុន្តែ កញ្ញាបានសំណូមលោកអភិបាលក្រុងវិញថា ៖ សុំឈប់គំរាមកញ្ញា ពីព្រោះកន្លងមកគេចោទហាង កញ្ញាជា កន្លែងចេញចូលចលនាឧទ្ទាម ធ្វើឱ្យ ប៉ះពាល់មុខរបររកស៊ីរបស់កញ្ញា គឺលក់អត់ដាច់។
ដូច្នេះស្លាកនេះខ្ញុំដាក់ដើម្បីការពារខ្លួនខ្ញុំ និងហាង របស់ខ្ញុំហើយកុំឱ្យភ្ញៀវគាត់ព្រួយបារម្ភទៀត។ នេះបើតាមកញ្ញាបញ្ជាក់។
សូមបញ្ជក់ថា លោកអភិបាល នៃគណៈអភិបាល ក្រុងបាត់ដំបង បានសរសេរលិខិតអញ្ជើញ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ម្ចាស់អាហារដ្ឋានរ៉ូហ្ស៊េត នៅក្រុមទី០៤ ភូមិកម្មករ សង្កាត់ស្វាប៉ោ ក្រុងបាត់ដំបង ដើម្បីចូលរួមប្រជុំពិភាក្សាការងារមួយចំនួន នៅសាលាក្រុងបាត់ដំបង។


