Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ លោក សំ សួម នាយការិយាល័យសុខាភិបាលកងពលតូចអន្តរាគមន៍លេខ៩ បានទទួលមរណភាពយ៉ាងអាណោចអាធ័ម ក្នុងពេលជិះម៉ូតូដួលបាក់.កស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។

ហេតុការណ៍ដ៏សោកសង្រែងនេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវ​នឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតត្រង់ចំណុចភូមិ អូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អធិការនគបាលស្រុកជាំក្សាន្ត លោក រួន យ៉េត បានឲ្យដឹងថា មុនពេលកើតហេតុជនគ្រោះបានជិះម៉ូតូម្នាក់ឯង លុះមកដល់កន្លែងហេតុ ស្រាប់តែម៉ូតូជនរងគ្រោះរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យជនរងគ្រោះដួលបាក់.កស្លាប់ភ្លាមៗនៅនិងកន្លែង។

លោកអធិការស្រុក បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ សំ សួម ភេទប្រុស អាយុ៥៥ឆ្នាំ បើកបរម៉ូតូ​ម៉ាកហុងដា C125 ពណ៌ខៅ្ម សេរីឆ្នាំ២០១៨ គ្មានស្លាកលេខ រស់នៅភូមិសែន រុងរឿងមួយ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកថា ក្រោយពីកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុឃើញថា ពិតជាស្លាប់ដោយសារដួលម៉ូតូខ្លួនឯង ក៏បានប្រគល់ម៉ូតូ ព្រមទាំងសពជនរងគ្រោះឲ្យ​ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យ​ដឹងដែរថា ជនរងគ្រោះខាងលើមានជំងឺប្រចាំកាយ (លើសឈាម) ហើយពួកគាត់បាននិយាយថា ការដួលម៉ូតូខាងលើនេះ អាចបណ្តាលមកពីជំងឺលើសឈាមគាត់ធ្វើទុកផងក៏មិនដឹង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor