
នៅវេលាម៉ោង០៦.៣០នាទីល្ងាច ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចន្លោះគីឡូម៉ែត្រ១០៧-១០៨ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានរថយន្តមួយគ្រឿង ម៉ាក ណាវ៉ារ៉ា ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2U1262 បើកបរទិសដៅពីកើត ទៅលិច (ភ្នំពេញ-ព្រះសីហនុ) ដែលបើកបរដោយជនជាតិចិនជួបគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់និងស្រាល។
មូលហេតុដែលបណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍ដោយសាររេចង្កូតទៅបុកដើមឈើបណ្តាលសងខាងផ្លូវ។ ជនរងគ្រោះ ក្នុងហេតុការណ៍នោះរួមមាន៖
១. ឈ្មោះ ស៊ុង លី ភេទប្រុស អាយុ៤០ឆ្នាំ របួសស្រាល (អ្នកបើកបរ)
២. ឈ្មោះ ស៊ី អិនឈិន ភេទប្រុស អាយុ៣៩ឆ្នាំ ស្លាប់នៅនឹងកន្លែង
៣. ពុំទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់។
ក្រោយហេតុអ្នករងរបួស ត្រូវបានសមត្ថកិច្ចជួយចាត់ចែងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯ សាកសពជនរងគ្រោះខាងលើបានប្រគល់ឱ្យក្រុមគ្រួសារ ចំណែករថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា។



