
កំពង់ឆ្នាំងៈ ក្រោយពីមានករណីស្ត្រីម្នាក់សម្រាលកូន ដោយការវះកាត់ បានត្រឹមតែរយៈពេល៥ថ្ងៃ ម្តាយបានស្លាប់ ខណៈដែលប្តីនាំយកទៅលាងរបួស នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ផ្នែកសម្ភព និងរោគស្ត្រី កាលពីវេលាម៉ោងប្រមាណជា៩នាទីព្រឹកថ្ងៃទី១៣ កុម្ភៈ ២០១៨ ។
ស្ត្រីរងគ្រោះឈ្មោះ ចេង វិន អាយុ៣៤ឆ្នាំ មានប្តីឈ្មោះ ហួន ជ្រុយ អាយុ៣៦ឆ្នាំ មានកូន៤នាក់ រស់នៅក្នុងបន្ទុក ក្នុងភូមិថ្នល់ឈើទាល់ ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលជាតំបន់មួយឆ្ងាយដាច់ស្រយ៉ាលពីទីរួមខេត្តកំពង់ឆ្នាំង។
ប្រភពពីប្តីស្ត្រីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា គាត់បានយកប្រពន្ធមកឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយធ្វើការវះកាត់យកកូន បានរយៈពេល៥ថ្ងៃ ហើយនៅថ្ងៃនេះ អ្នកគ្រូពេទ្យម្នាក់បានឲ្យយកប្រពន្ធទៅលាងរបួស ខណៈដែលគាត់ប្រាប់ទៅអ្នកគ្រូពេទ្យថា ប្រពន្ធខ្ញុំដើរមិនរួចទេ និងបានសុំរទេះរុញមួយ តែបែរជាអ្នកគ្រូពេទ្យឆ្លើយថា មិនមានរទេះរុញទេ ពេលនោះគាត់បាន គ្រាប្រពន្ធដើរបានប្រមាពជា១០ម៉ែត្រ ប្រពន្ធគាត់ក៏ទន់ជង្គង់ ពេលនោះបានអ្នកគ្រូពេទ្យលើកប្រពន្ធដាក់លើគ្រែ យកប្រពន្ធទៅធ្វើចលនា តែអកុសលប្រពន្ធគាត់បានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។
ក្រោយការស្លាប់របស់ស្ត្រីរងគ្រោះ បានយករថយន្តរថយន្តរបស់មន្ទីពេទ្យខេត្តដឹកដាក់ដល់មាត់ទន្លេ និងដឹកតាមកាណូត បន្តយកទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណីក្រោមភាពក្តុកក្តួលពីក្រុមគ្រួសាសាច់ញាតិជនរងគ្រោះ។
ជាការឆ្លើយតប មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីបំភ្លឺមួយ ចុះថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលអង្គភាពសារព័ត៌មាន CAM POST ទទួលបាននៅថ្ងៃទី១៦ កុម្ភៈ មានខ្លឹមសារដូចខាងក្រោមនេះ៖


