
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ព្រឹកមិញនេះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ កំពុងធ្វើដំណើរចុះតាមមូលដ្ឋានដូចសព្វដង ខណៈដែលោកកំពុងធ្វើដំណើរ ស្រាប់តែប្រទះឃើញចោរ២នាក់បានឆក់កាបូបពីស្ដ្រីវ័យចំណាស់ម្នាក់ ភ្លាមនោះលោកអភិបាលខេត្តបានបើករថយន្ដដេញតាមចាប់តែម្ដង។ ហេតុកាណ៍នេះបានកើតឡើង នៅក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
ក្រោយក្របួចបានក្រុមចោរឆក់ទាំង២នាក់ដោយផ្ទាល់ដៃ លោកអភិបាលខេត្តតាកែវ បានទាក់ទងទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីបញ្ជូនជនសង្ស័យទាំងនោះទៅសួរនាំ និងចាត់វិធានការបន្ដតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋមូលដ្ឋាន សម្ដែងការសាទរ និងអបអរយ៉ាងខ្លាំងចំពោះលោកសកម្មភាពរបស់ លោក ឡាយ វណ្ណៈអភិបាលខេត្តតាកែវ ខាងលើនេះដែលជួយសង្គ្រោះប្រជាពលរដ្ឋពីកណ្ដាប់ដៃក្រុមចោរឆក់ខាងលើ។



