Sponsor
រិទ្ធី

ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ចំនួន​បី ​នៃ​ស្រុក​គីរីសាគរ ខេត្ត​កោះកុង នាំគ្នា​ផ្ដិត​មេដៃ​ស្នើ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដក​ លោក ឃឹម ច័ន្ទឌី អភិបាល​ស្រុក​គីរីសាគរ ចេញ​ពី​តំណែង ដោយ​ចោទ​ថាមិន​បាន​គោរព​ពាក្យ​សន្យា​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពួកគាត់។ តែ​នៅ​មិន​ទាន់​បញ្ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ផ្ដិត​មេដៃ​គ្រប់គ្នា​សិន។ រី​ឯ​មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ឲ្យ​ស្ថាប័ន​ថ្នាក់​ជាតិ​ចុះ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់។

បើតាមពលរដ្ឋ​បានឱ្យដឹងថាពួកគេបាន​នាំ​គ្នា​ផ្ដិត​មេដៃ​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ២០១៨ មូលហេតុ​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ផ្ដិត​មេដៃ​ស្នើ​សុំ​ឲ្យ​ដក​អភិបាល​ស្រុក​គីរីសាគរ លោក ឃឹម ច័ន្ទឌី ចេញ​ពី​តំណែង​នេះ ដោយសារ​តែគាត់​មិន​បាន​គោរព​ពាក្យ​សន្យា​ដោះស្រាយ​ជម្លោះ​ដីធ្លី និង​មិន​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​លួច​លក់​ដី​រដ្ឋ​ជាដើម។

​ពលរដ្ឋចោទប្រកាន់ថា៖ តាំងពី​លោក ឃឹម ច័ន្ទឌី កាន់​តំណែង​ជា​អភិបាល​ស្រុក​គីរីសាគរ មកពុំ​បាន​កសាង​ស្នាដៃ​អ្វី​ជួយ​ដល់​ប្រជាពលរដ្ឋ​ឡើយ ហើយ​មាន​រឿង​អាស្រូវ​ខាង​លក់​ដី​រដ្ឋ ក៏ប៉ុន្តែ​បើ​រឿង​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​ថា ហួស​ពី​សមត្ថកិច្ច​ជាដើម។

ប្រជាពលរដ្ឋនៅក្នុងស្រុកគិរីសាគរ កំពុងមាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​រ ជាមួយនិង​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមិន (Union Development) តែអភិបាល​ស្រុក​រូប​នេះ​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor