Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ប្រទេសថៃៈ យ៉ាងហោចណាស់ ពលករខ្មែរស្រីប្រុស២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងចំណោមពលករខ្មែរសរុប១៥នាក់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនៅប្រទេសថៃ។

យោងតាមរបាយការណ៍ពីប៉ូលិសថៃបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នាវេលាម៉ោង៥ និង២០នាទីទាបភ្លឺ ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងទឹកដីស្រុកអារញ្ញប្រាថេត ស្ថិតក្នុងខេត្តស្រះកែវ ប្រទេសថៃ។

របាយការណ៍ខាងលើបានបន្តថា មុនពេលមានគ្រោះថ្នាក់ គេឃើញមានរថយន្ត១គ្រឿង ម៉ាកនីសាន់ បានបោះពួយយ៉ាងលឿន ក្នុងទិសដៅពីព្រំដែនកម្ពុជាឆ្ពោះទៅក្រុងបាងកក។ លុះមកដល់ស្រុកអារញ្ញា ខេត្តស្រះកែវ ស្រាប់តែរថយន្តរេចង្កូត ធ្លាក់ចេញពីផ្លូវឲ្យក្រឡាប់ បណ្តាលឲ្យពលករខ្មែរប្រុសស្រីក្មេងចាស់សរុប១៥នាក់ ដែលជិះក្នុងរថយន្តស្លាប់ និងរបួសដឹករដូករណែលតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកអារញ្ញដើម្បីសង្គ្រោះ។ ចំណែកសាកសពជន សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor