Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អនុត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ ថ្ងៃទី៩កុម្ភៈតទៅ ដើម្បីចុះត្រួតពិនិត្យ និងចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ឃើញថា សម្រាប់អាជ្ញាធររាជធានីភ្នំពេញ បានចេញប្រតិបត្តិការលើការងារនេះយ៉ាងសកម្មនិងម៉ឺងម៉ាត់ ដោយដាក់ចេញជារហូតដល់១៦គោលដៅ និងបានឃាត់រថយន្តធុនធ្ងន់ សរុបចំនួន ៤៨៤គ្រឿងផងដែរ សម្រាប់រយៈពេលមួយយប់ ថ្ងៃទី៩ឆ្លងថ្ងៃទី១០កុម្ភៈនេះ។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង០០និង០០យប់ ឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជារដល់សមត្ថកិច្ចចម្រុះរួមមាន ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជារការរាជអាវុធរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១២ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះត្រួតពិនិត្យចាប់រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស នៅតាមទីតាំងគោលដៅចំនួន១៦កន្លែង ក្នុងរាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា លទ្ឋផលប្រតិបត្តិការកាលពីយប់មិញ បានត្រួតពិនិត្យរថយន្តធុនធ្ងន់សរុបចំនួន៤៨៤គ្រឿង ក្នុងនោះមានរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ចំនួន ៦គ្រឿង, រថយន្តល្មើសច្បាប់ចរាចរ គ្មានឯកសារចំនួន៥០គ្រឿង, រថយន្តត្រឹមត្រូវតាមច្បាប់ ចំនួន៤២៨គ្រឿង។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៧កន្លងមកនេះ រាជរដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន៩២៣.៦៥៧គ្រឿង ក្នុងនោះរថយន្ត ២.៩៥៣គ្រឿង ដឹកលើសទម្ងន់ចាប់ពី៤តោន រហូតដល់ ៤៣តោន និងបានផាកពិន័យជាទឹកប្រាក់ចំនួន ៥.៧៧៨.៨២០.០០០រៀលផងដែរ ។

គួររំលឹកថា កាលពីម្សិលម៉ិញ សម្តេចតេជោ ហ៊ុន សែន បានដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ ថ្ងៃទី៩កុម្ភៈនេះតទៅ គ្មានវត្តមានឡានតទ្រុង លើដងផ្លូវទៀតឡើយ ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor