Sponsor
រិទ្ធី

នៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ សម្តេក្រឡាហោម ស ខេង បានជួបពិភាក្សាជាមួយ ឧបការី រដ្ឋមន្រ្តី​ក្រ​​សួ​​ង​កា​របរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក ដាញ៉ែល រ៉ូសែល (Daniel R.Rus​sel)។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើសហរដ្ឋអាមេរិក ដកទណ្ឌកម្មទិដ្ឋាការលើមន្ត្រីការទូត ដោយសំអាងថាកម្ពុ​ជា​បា​នឯក​​​​ភា​​ព​​​ប​ន្តកា​រធ្វើមាតុ​ភូមិន្ទនិវត្តន៍ព​លរដ្ឋខ្លួន ដែលបាន​ប្រព្រឹត្តបទល្មើស​ មកកម្ពុជា​វិញតា​ម​ កិច្ចព្រ​ម​ព្រៀ​ងកន្ល​ង​ទៅ។

យោងតាមការចុះផ្សាយនៅលើគេហទំព័ររបស់នគរបាលជាតិ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ     បា​នស្នើ​ទៅឲ្យអាមេរិកពិចារណាដកបំរាមចំពោះមន្រ្តីការទូតកម្ពុជា នៃការចេញទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និ​​ងប្រភេទ B1/B2 នេះវិញ។

ក្រសួងមហាផ្ទៃ សំអាងថា កម្ពុជាបានឯកភាពបន្តការធ្វើមាតុភូមិនិវត្តន៍ ពលរដ្ឋកម្ពុជាដែលបា​នប្រព្រឹត្ត​បទ​ល្មើ​ស​​នៅ​សហរដ្ឋអា​​មេរិកមកកម្ពុជាវិញតាមការស្នើរបស់អាមេរិកដោយផ្អែកលើកិច្ចព្រមព្រៀង ដែលភាគីទាំង​ពីរ​​បា​នឯ​​កភាពគ្នាកាលពីឆ្នាំ២០០២ និងឆ្នាំ២០០៣កន្លងមក។

ទោះជាយ៉ាងណា លោក Daniel R.Rus​sel)មិនទាន់ ឆ្លើយ​​តប​​បែ​បណានោះទេចំពោះការស្នើរបស់ភាគីកម្ពុជានេះ ដោយថាបញ្ហានេះទុកលទ្ធភាពឲ្យក្រុមការងារភាគីទាំងពីរ ពិនិត្យពិភាក្សាគ្នា​បន្ថែមទៀត ដើ​​ម្បី​​ស្វែ​ងរកចំណុចរួមនឹងភាពមិនចុះសម្រុងគ្នា និងបញ្ហាផ្សេងៗ ជុំវិញការបញ្ជូន​ត្រឡប់ពលរដ្ឋ​កម្ពុជា ដែល​មា​ន​ទោ​​​សនៅ​អាមេរិកមកកាន់កម្ពុជាវិញនេះ។

សូមបញ្ជាក់ថា ចាប់ពីខែកញ្ញាឆ្នាំ២០១៧ មកអាមេរិកបានប្រកាសបិទទិដ្ឋាកា​រមន្ត្រីនៅក្រសួងកា​របរទេសកម្ពុ​ជាចាប់ពីអ​គ្គ​នា​​យ​​កដ្ឋា​នឡើងទៅ មិនឲ្យ​ចូ​ល​​ទឹ​កដីអាមេរិក ចំពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាឡើងកម្តៅ ឈានទៅ​ចា​ប់​​​ឃុំ​​ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor