ភ្នំពេញៈ ដោយសាររឿងលេងសើច ធ្វើឲ្យបុរសម្នាក់ ត្រូវបានអ្នកជិតខាងចាប់វាយបណ្ដាលឲ្យរងរបួសប៉ោងមុខ ផ្ដើមចេញពីរឿងបើកឡានដេញបុកលេង ហើយជនរងគ្រោះភ័យស្តីបន្ទោសឲ្យ ក្លាយជាជម្លោះតែម្ដង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ លុះដល់ព្រឹកថ្ងៃទី២ ខែមករា នេះ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង។
ជនរងគ្រោះឈ្មោះ ព្រុំ សំអុល ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះជួលលេខ២៤០ កន្លែងកើតហេតុ មានស្រុកកំណើតផ្ទះលេខ១៥៨ ផ្លូវ២១ ភូមិចុងព្រែក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យដឹងថា កាលពីវេលាម៉ោង១០យប់ថ្ងៃទី១ ខែមករា ជនដៃដល់ជាអ្នកស្គាល់រាប់អានគ្នា រស់នៅក្នុងភូមិផ្ទះជាប់គ្នា មិនដឹងថា បើកឡានមកពីណានោះទេ លុះមកដល់ផ្ទះហើយឃើញខ្លួនកំពុងឈរមុខផ្ទះ បែរជាបើករថយន្តដេញបុក ធ្វើជាល្បែងលេងសើច ម្តងហើយម្តងទៀត លុះស្តីឲ្យ ក៏កើតជារឿងខឹង ចុះមកចាប់វ៉ៃ បណ្តាលឲ្យរងរបួស
ក្រោយមកជរងគ្រោះ បានទៅប្រាប់ដល់ឪពុកជនដៃដល់ បែរជាមិនសួរនាំ មកគំរាមវាបន្ថែមទៀត ទើបភ័យខ្លាចរឿងកាន់តែធ្ងន់ធ្ងរ ទើបរត់គេចទៅដេកសម្រាកផ្ទះសាច់ញាតិ លុះមកដល់ព្រឹកថ្ងៃទី២ ខែមករា នេះ ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប១ឲ្យជួយរកយុត្តិធម៌៕

