Sponsor
រិទ្ធី

ចិនកាប់ចិនជាច្រើនកាំបិត នៅលើដីខ្មែរ របួសធ្ងន់ម្នាក់

ក្រុងព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់រងរបួសធ្ងន់លើដងខ្លួនដោយស្នាមកាំបិតយ៉ាងតិច៣កន្លែងដោយសារជនជាតិចិនដូចគ្នាកាប់ចាក់នឹងកាំបិត ហេតុការណ៍នេះកើតឡើងនៅម្តុំសណ្ឋាគារវិមានខ្សាច់ស ខេត្តព្រះសីហនុ កាលពីម៉ោងជិត១១កន្លះយប់ថ្ងៃ១៥ ខែកុម្ភៈ ឆ្នាំ២០១៨។

សេចក្តីរាយការណ៍របស់ពីសមត្ថកិច្ចថា ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ប៉ុន្តែដោយរបួសធ្ងន់ពេក ខាងពេទ្យឯកជនមិនហ៊ានទទួល ទើបគេនាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត។ គេមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនិងជនបង្កនោះទេ។

ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវអំពីរឿងហេតុនិងសាវតាអត្តសញ្ញាណជនរងគ្រោះនិងភាគីជម្លោះដើម្បីកដោះស្រាយតាមផ្លូវច្បាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor