Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កម្សាន្តៈ នៅពេលនេះ មានដំណឹងលេចឮថា តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម ថោន កញ្ញា មាស សុខសោភា ប្រុងជើងបញ្ចប់កុងត្រាជាតារាចម្រៀងនៅទីនោះទៀតហើយ បន្ទាប់ពីខំធ្វើការងារដែលសេសសល់ទឹកចុងក្រោយរួចរាល់។ លើសពីនេះ មានការខ្សឹបខ្សេវថា មាស សុខសោភា បានសម្រេចចិត្តចូលជាសមាជិកថ្មីម្នាក់ទៀត ក្នុងផលិតកម្ម ហង្សមាស។

ប្រភពដែលស្និតនឹងតារាស្រីរូបនេះ បានឲ្យដឹងថា មានចម្រៀងមួយចំនួន ដែលជាប្រភេទបទចម្រៀងរាំវង់ រាំក្បាច់ និងកន្ទ្រឹម ត្រូវបាន មាស សុខសោភា សម្រុកថតផង សម្តែងផង សម្រាប់ធ្វើជាកាដូចុងក្រោយជូនផលិតកម្ម ថោន។ បទទាំងនោះ រួមមាន "ឲ្យអត់ស្រលះទៅ" ច្រៀងផ្តោះផ្តងជាមួយលោក ខេម បទ "អួតទាំងបង អួតទាំងប្អូន" ច្រៀងជាពួកមាន មាស សុខសោភា ជេន សាយចៃ ឃុនឃុយ និងលោក ខេម។ បទចម្រៀងទាំងនោះ គឺផលិតកម្មត្រៀមចាក់ផ្សាយពិធីបុណ្យចូលឆ្នាំខ្មែរ។

ប្រភពសុំមិនបង្ហាញឈ្មោះ លើកឡើងថា មាស សុខសោភា ចប់កុងត្រាហើយ ការចូល ហង្សមាស គឺដើម្បីជាការជួយឲ្យមានឈ្មោះកាន់តែល្បីខ្លាំងថែមទៀត ងាយស្រួលហក់ឡើងតម្លៃខ្លួន ពេលចេញច្រៀងខាងក្រៅ ណាមួយដោយមិនខ្វល់ពីការប៉ែងជើងគ្នា ព្រោះមានតារាល្អៗនៅទីនោះឡើយ។

ពាណិជ្ជកម្ម

ម្យ៉ាងទៀត នៅហង្សមាស មានទូរទស្សន៍ដូចគ្នា គឺងាយស្រួលចេញសម្តែងក្នុងស្ថានីយ៍ផង និងច្រៀងតាមខេត្តចុងសប្តាហ៍ផង ដែល ហង្សមាស សម្បូររៀងរាល់អាទិត្យ សុទ្ធតែតារាល្បីៗ ចេញវត្តមានសប្បាយ ទាញយកប្រជាប្រិយភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor