Sponsor
រិទ្ធី

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាល ជាមួយកូនក្មួយកម្មករ កម្មការនីចំនួន ១៥,១៩៧ មកពី១៥រោងចក្រ នៅតំបន់វត្តទឹកថ្លា រាជធានីភ្នំពេញ។

សម្តេចមានប្រសាសន៍ថា៖ ពូក៏សូមចូលរួមអបអរសាទរចំពោះកូនក្មួយកម្មករទូទាំងប្រទេស ដែលបានទទួលប្រាក់ខែ $170 ក្នុងមួយខែ បើបូកជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺទទួលបានជាង $200 ក្នុង១ខែ។ ទន្ទឹមនឹងនោះដែរ គឺកូនក្មួយនឹងទទួលនបាននូវការពិនិត្យសុខភាពដោយឥតគិតថ្លៃ និងទទួលបានថវិកាឧបត្ថម្ភពេលសម្រាលកូន ដែលបានចាប់អនុវត្តនៅដើមឆ្នាំ ២០១៨នេះ។ ជាពិសេសទៀតនោះ គឺបងប្អូនកូនក្មួយនឹងទទួលបានប្រាក់រឺត្រែតពេលឈប់សម្រាកពីការងារ ដែលនឹងចាប់អនុវត្តនៅឆ្នាំ ២០១៩។

សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា៖ កម្ពុជាមិនមែនជាប្រទេសអត់ឃ្លានទៀតទេ ហើយអ្វីៗដែលយើងសម្រេចបានមកទល់ពេលនេះ គឺបានមកការប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ ពូនឹងបន្តជួយកូនក្មួយជាបន្តទៀត ជាពិសេសការតម្លើងប្រាក់ខែនៅឆ្នំានេះ និងឆ្នាំបន្ទាប់។

សម្តេច ហ៊ុន សែន ក៏បានអរគុណបងប្អូនកូនក្មួយដែលគាំទ្រ និងបោះឆ្នោតឱ្យគណបក្សប្រជាជន ដែលមានពូជាប្រធានដើម្បីដឹកនាំកសាងប្រទេសជាយតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

គោលបំណងសំខាន់នៃការអញ្ជើញចុះជួបសំណេះសំណាលប្រចាំសប្តាហ៍នេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខរបស់បងប្អូនកូនក្មួយកម្មករ កម្មការនីដោយផ្ទាល់ និងដើម្បីដោះស្រាយបញ្ហាប្រឈមនានា។ ទន្ទឹមនឹងនេះដែរ គឺដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម (២០១៥-២០២៥) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor