
ភ្នំពេញៈ គ្រាន់តែរំលងអាធ្រាតឈានចូល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ភ្លាម គឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងយ៉ាងរន្ធត់ ដោយគូស្នេហ៍១គូ ស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ខាងប្រុសជាអ្នកបើកបររថយន្ត ក្នុងល្បឿនយ៉ងលឿន ចុះពីលើស្ពានជ្រោយចង្វារ បានជ្រុលរបាំងថ្ម ដែលគេដាក់បែងចែងទិសដៅចរាចរណ៍ នៅចំណុចគល់ស្ពានខាងកើត បណ្តាលរថយន្តក្រឡាប់ផ្ងារជើងបុកផ្ទប់និងថ្ម ខ្ចាក់ចេញ បុរសនិងនារីដែលជាគូរស្នេហ៍ ខ្ទាតចេញមកក្រៅ រងរបួសធ្ងន់ទាំង២នាក់ តែខាងស្រីសល់តែដង្ហើមចង្រិត ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១២៖៣០នាទីរំលងអាធ្រាត្រ នៅត្រង់ចំណុចគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមសម្ដីមិត្តភក្តិ ក៏ដូចជាប្អូនរបស់នារីរងគ្រោះ ដែលទទួលបានព័ត៌មានពីសមត្ថកិច្ច ប្រចាំការនៅគោលដៅកន្លែងកើតហេតុ បានខលតាមរយៈទូរស័ព្ទរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ជាសង្សានិងគ្នា ទើបនិងចេញពីហូបអី (តែមិនបញ្ជាក់ទីតាំង) ហើយគោលបំណង គឺជូននារីរងគ្រោះមកផ្ទះវិញ នៅម្តុំសង្កាត់ជ្រោយចង្វារ លុះដល់ម៉ោងខាងលើស្រាប់តែទទួលទូរស័ព្ទពីសមត្ថកិច្ចថា ជនរងគ្រោះទាំង២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បាត់ទៅហើយ ។ ប្រភពដដែលបានបន្តថា នារីរងគ្រោះមានឈ្មោះ តាតា រីឯ បុរសមានឈ្មោះ ហ៊ាវី ទាំង២នាក់ មានវ័យជាង២០ឆ្នាំ ។
តាមសាក្សីពីសមត្ថកិច្ចនគរបាល ប្រចាំការគោលដៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គឺមានរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ទឹកមាស ពាក់ស្លាក់លេខ ភ្នំពេញ 2U-3668 បើកចុះពីលើស្ពានជ្រោយចង្វារថ្មី ក្នុងទិសដៅពីលិចទៅកើត ល្បឿងយ៉ាងលឿន ដូចព្យុះ ខណៈមកដល់ចំណុចកើតហេតុ រថយន្តឡិចស៊ីស បានវ៉ារថយន្តហាយឡែនឌឺរមួយគ្រឿងទៀត គ្រោះនៅខាងឆ្វេងដៃ ស្រាប់តែវ៉ាក់អឺ ជាមួយនិងរបាំថ្ម ខ័ណ្ឌចែកទិសដៅចរាចរណ៍ បានចាំហ្វ្រាំងអូសជា២០ម៉ែត្រ ជ្រុលទៅបុករបាំងថ្ម ពេញទំហឹងលាន់ឭដូចរន្ទះ ខ្ទេចអស់១កង់ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង បុកផ្ទប់និងថ្ម ខ្ទាតជនរងប្រុសស្រីដែលជាគូរស្នេហ៍ ចេញមកក្រៅ រងរបួសធ្ងន់ទាំង២នាក់ តែខាងស្រីសល់តែដង្ហើមចង្រិត ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច ហៅរថយន្តសាមុយក្លីនិកឯកជន មកដឹកទៅសង្គ្រោះបន្ទាន់ លុះមួយសន្ទុះក្រោយមក ខាងរថយន្តសាមុយ ផ្តល់ដំណឹងមកសមត្ថកិច្ចថា នារីរងគ្រោះមិនសង្ឃឹមនោះ ជួយហៅសាច់ញាតិឆាប់ មកដោយឡែករថយន្តបង្ក ត្រូវបាននគរបាលជំនាញចរាចរណ៍ក្រុងមកវាស់វែង និងស្ទួចយកទៅ កាន់ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយ៕

