
ភរិយានិងកូនរបស់លោកបណ្ឌិត កែម ឡី បានទៅតាំងលំនៅប្រទេសអូស្ត្រាលីហើយ។
ទីបំផុត អ្នកស្រី ប៊ូ ចនា ភរិយារបស់សពលោកបណ្ឌិត កែម ឡី ព្រមទាំងកូនប្រុសទាំង៥របស់អ្នកស្រី បានទៅដល់ក្រុង មែល ប៊ួន នៃប្រទេសអូស្ត្រាលី ហើយកាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។ លោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរ ដែលជាអ្នកជាអ្នកខ្នះខ្នែង ក្នុងការធានាគ្រួសារ លោក បណ្ឌិត កែម ឱ្យបានទៅរស់នៅប្រទេសអូស្ត្រាលីនេះ មានប្រសាសន៍ថាលោកព្រមទាំងសហគមន៍ខ្មែរនៅអូស្ត្រាលី មានក្តីរំភើបស្រោះរកពាក្យមកនិយាយមិនបានទេ ដែលទីបំផុតពួកគេបានស្វាគមន៍ គ្រួសារលោកបណ្ឌិត នៅលើទឹកដីមួយ ដែលអាចនឹងផ្តល់ឱកាសឱ្យកូនលោកបណ្ឌិតនិងភរិយារបស់លោកបណ្ឌិត ឱ្យមានជីវិតរស់នៅបានប្រសើជាងជីវិតរបស់លោកបណ្ឌិត។

ថ្វីដ្បិតតែសហគមន៍ខ្មែរ ក្រោមការខិតខំដុតដៃដុតជើង ពីសំណាក់លោក ហុង លីម និងសហការី បានជួយភរិយា និងកូនៗរបស់លោកបណ្ឌិត បានឆ្លងផុតរនាំងដ៏ស្មុគ្រស្មាញមួយហើយក្តី ជំហ៊ានបន្ទាប់ ដែលពួកគាត់ដែលពួកគាត់នឹងត្រូវធ្វើ គឺរកខិតខំជំរកដ៏សមរម្យសំរាប់ គ្រួសារលោកបណ្ឌិត និងជួយទំនុកបម្រុងកូនៗលោកបណ្ឌិតឱ្យបានរៀនសូត្រជ្រៅជ្រះ។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ សាកសពរបស់លោក ត្រូវបានគេតំកល់ចាស់ ហើយត្រូវបានហែក្បួនសាសពរបស់លោករាប់សែននាក់យកទៅតំកល់នៅខែត្រតាកែវ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ បន្ទាប់ពីធ្វើបុណ្យហើយភ្លាម លោកស្រី ប៊ូ រចនា និងកូនៗទាំង៥ បានភៀសខ្លួនចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅបរទេសស្វែងរកសិទ្ធិជ្រកកោននយោបាយនៅប្រទេសទី៣ ទាំងមានផ្ទៃពោះ ដោយសារតែពួកគេតក់ស្លុត និងភ័យខ្លាចពីសុវត្ថិភាព។ ពួកគាត់រស់នៅជាជនភៀសខ្លួននៅក្រុងបាងកក ប្រទេសថៃអស់រយៈពេលជiងពីរឆ្នាំ ទំរាំអាចមកតាំងលំនៅនៅទីក្រុង មែលប៊ួន ប្រទេសអូស្ត្រាលីនេះ។




