Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានចំអកចំអន់ទៅ អតីតប្រធានគណបក្សសង្រ្គោះជាតិ (CNRP) ទាំងពីររូប គឺលោក សម រង្ស៊ី កំពុងរស់នៅក្រៅប្រទេស និងលោក កឹម សុខា កំពុងជាប់ពន្ធនាគារ ហើយបក្សត្រូវតុលាការកំពូលរំលាយ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា គ្រប់គ្រងគណបក្សខ្លួនឯងមិនបានផង ចង់ឡើងកាន់អំណាច ខណៈសម្ដេច បានកាន់តំណែងអស់ជាង៣៣ឆ្នាំ ហើយសម្តេចបានអះអាងទៀតថា សម្តេចនឹងបន្តកាន់តំណែង ជានាយករដ្ឋមន្រ្តី ២អាណត្តិទៀត ស្មើនឹង១០ឆ្នាំ។

លោក សម រង្ស៊ី ដែលកំពុងរត់ចោលស្រុក រស់នៅក្រៅប្រទេស តែងតែឃោសនាដល់អ្នកគាំទ្រខ្លួនថា បោះឆ្នោតថ្នាក់ជាតិ នៅខែកក្កដា ឆ្នាំ២០១៨ខាងមុខ បក្សលោកនឹងជាប់ឆ្នោតបានដឹកនាំប្រទេស ដើម្បីផ្លាស់ប្តូររបបដឹកនាំសព្វថ្ងៃ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន  ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC) នៅស្រុកបន្ទាយមាស ខេត្តកំពត នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេច ហ៊ុន សែន បានថ្លែងថា នឹងបន្ដរួមដំណើរ ជាមួយប្រជាជនកម្ពុជា មិនតិចជាង១០ឆ្នាំទៅមុខទៀត។

សម្ដេចមានប្រសាសន៍ថា សូមអ្នកដទៃ ដែលចង់ជំនួស ហ៊ុន សែន កុំថ្នាំងថ្នាក់ឲ្យសោះ ព្រោះអ្នកមិនទាន់មានលទ្ធភាព ដើម្បីគ្រប់គ្រងសភាពការណ៍នៅកម្ពុជាទេ អ្នកគ្រាន់តែចេះបង្កើតនូវសង្គ្រាម អ្នកត្រឹមតែចេះជេរប៉ុណ្ណោះ ប៉ុន្ដែអ្នកមិនទាន់ចេះគ្រប់គ្រង សូម្បីតែកូនបក្សមួយតូច ឬសមាគមមួយនោះទេ។ ហ៊ុន សែន មានបទពិសោធន៍ រយៈពេល៣៩ឆ្នាំកន្លងផុតទៅហើយ

សម្ដេចបញ្ជាក់ថា ក្នុងតំណែងនាយករដ្ឋមន្ដ្រី សម្ដេចបានដឹកនាំប្រទេស រយៈពេល៣៣ឆ្នាំ ហើយសម្ដេចដឹកនាំ ប្រទេស១០ឆ្នាំទៀត សរុបទាំងអស់បាន៤៣ឆ្នាំ ក៏មិនទាន់ហួសពេលផងដែរ។ សម្ដេចសង្ឃឹមថា ពលរដ្ឋខ្មែរទូទាំងប្រទេស នឹងបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា (CPP) ដើម្បីមានលទ្ធភាព ដឹកនាំប្រទេសបន្ថែម។

ក្នុងឱកាសនេះផងដែរសម្ដេចបន្ដថា អ្វីដែលកម្ពុជា មានសព្វថ្ងៃនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដែលត្រូវទាមទារឲ្យប្រឹងប្រែងរួមគ្នាទៀត ដើម្បីធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងទៅមុខ ដោយឥឡូវនេះ បន្ដក្នុងអត្រាលូតលាស់ ៧% ក្នុង១ឆ្នាំ ជាមួយប្រាក់ចំណូល កាន់តែច្រើនសម្រាប់ប្រជាកសិករ កម្មករ-កម្មការិនី ដែលទទួលបានពីសុខសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor