
ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា ការទាមទារឲ្យជប៉ុនពន្យល់ពីការផ្តល់ជំនួយមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ គ.ជ.ប របស់កូនស្រីលោក កឹម សុខា ជាការបរាជ័យ និងអស់ផ្លូវ ការដើរកៀរគរចៅហ្វា យនាយខ្លួន។
ការលើកឡើងរបស់លោក សុខ ឥសាន ខណៈដែលកញ្ញា កឹម មនោវិទ្យា កូនស្រី លោក កឹម សុខា បានទាមទារឲ្យរដ្ឋាភិបាលជប៉ុនចេញមុខពន្យល់ បកស្រាយអំពីការផ្តល់ជំនួយរបស់ ប្រទេសជប៉ុន គាំទ្រដំណើរការរៀបចំការបោះឆ្នោតដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប។
កញ្ញា កឹម មនោវិទ្យា បានសរសេរនៅលើទំព័រ Switter របស់កញ្ញាថា «ជប៉ុនត្រូវតែពន្យល់ដល់ប្រជាជនកម្ពុជាថា តើហេតុអ្វីបានជាខ្លួន ធ្វើការគាំទ្រដល់ការបោះឆ្នោតសិប្បនិម្មិត ដែលជាការលួចប្លន់ឆន្ទៈ នៃប្រជាជនកម្ពុជារាប់លាននាក់»។
លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២៣ កុម្ភៈនេះថា កញ្ញា កឹម មនោវិទ្យា បានទាមទារឲ្យជប៉ុនពន្យល់ពីបញ្ហាផ្តល់ជំនួយមកឲ្យ គ.ជ.ប កម្ពុជា ដើម្បីរៀបចំការបោះឆ្នោតនៅកម្ពុជា។ ជាការគួរចង់ឲ្យអស់សំណើចណាស់ មិនដឹងខ្លួនឯងមានឋានៈនាទីស្អី បានជាមកទាមទារឲ្យ ប្រទេសឯករាជ្យ និងអធិបតេយ្យមួយបកស្រាយឲ្យខ្លួន ដែលជាជនពនេចរក្រៅច្បាប់សោះហ្នឹ ងណាស់។ នេះហើយដែលអួតខ្លួនថា ជាអ្នកយល់ដឹងពីការងារការបរទេស គ្មានអ្នកណា ចេះ ដល់ខ្លួន។
លោក បន្តថា ប្រជាជនទូទៅនៅចងចាំមិនទាន់ភ្លេចទេថា ក្រោយពីដើរឱបដៃឱបជើងចៅ ហ្វាយនាយមួយជុំផែនដីហើយ អត់បានការ ស្រាប់តែបកមកជួបចៅហ្វាយចាស់វិញ សុំឲ្យជួ យចលនាប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដាក់គំនាបលើជប៉ុន កុំឲ្យផ្តល់ជំនួយមក គ.ជ.ប ក ម្ពុជា ។ ឥឡូវបានសម្រេចអត់ដូចបំណងមែន។
លោកបញ្ជាក់ថា «ការបន្តផ្តល់ជំនួយរបស់ជប៉ុនមកឲ្យកម្ពុជាឆ្លុះបញ្ចាំងថា ប្រទេសជប៉ុនពិត ជាប្រទេសឯករាជ្យ និងមានអធិបតេយ្យពេញលេញរឹងមាំ។ ប្រទេសជប៉ុន ជាប្រទេសប្រជាធិបតេយ្យ។ ប្រទេសជប៉ុន គោរពពាក្យសន្យា និងអនុវត្តការសន្យា ក្នុងនាមជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣ តុលា ១៩៩១។ ការផ្តល់ជំនួយមកឲ្យកម្ពុជា គឺជាការរួមចំណែកដ៏ធំធេងក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។
