Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនបរទេសម្នាក់ បានបង្ហោះកាមេរ៉ាពីលើអាកាស (ឌ្រូន) នៅលើភូមិគ្រឹះរបស់សម្តេចនាយករដ្ឋមន្ត្រី ត្រូវកម្លាំងសន្តិសុខ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនភ្លាមៗដើម្បីយកទៅអប់រំ។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចស្ពាននាគកោះពេជ្រ មានបុរសជនជាតិបារាំងម្នាក់ ឈ្មោះ BRECKLER  PIERRE MICHEL បានបង្ហោះកាមេរ៉ាពីលើអាកាស (ឌ្រូន) មកលើភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន តែត្រូវ បានកម្លាំងជំនាញសន្តិសុខ នៃអធិកាដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងប្រជាការពារខណ្ឌដូនពេញចាប់ខ្លួនភ្លាមៗយកទៅអប់រំផងដែរ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចបានបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីរង់ចាំមន្ត្រីជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor