Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ត RANG ROVER ១គ្រឿង បានបុកម៉ូតូ SCOOPY អូសតាំងពីអតីតរង្វង់មូលទួលគោក រហូតដល់ក្រោយសាលាទួលគោក ត្រង់ចំណុចផ្លូវ២៩១ កែងផ្លូវ៥៦៦ ស្ថិតក្នុងសង្កាត់បឹងកក់១ ទើបឈប់រថយន្ត។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចអតីតរង្វង់មូលទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

សាក្សី បានឲ្យដឹងថា រថយន្តបង្កម៉ាក RANG ROVER គ្មានស្លាកលេខ ពណ៌ខ្មៅ ធ្វើដំណើរពីត្បូងទៅជើង ចំណែកម៉ូតូម៉ាក SCOOPY ធ្វើដំណើរពីលិចមកតាមផ្លូវ៥៩២  លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះ កំពុងជិះម៉ូតូឆ្លងផ្លូវ ក៏ត្រូវរថយន្តបុកចំពេញពីមុខបណ្ដាលឲ្យដួល ហើយជនរងគ្រោះក៏លោតចេញពីម៉ូតូទាន់ រីឯរថយន្តបង្កបាន​អូសម៉ូតូជាប់ក្រោមរថយន្តបែកផ្កាភ្លើងព្រោងព្រាតពេញផ្លូវ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋជិះម៉ូតូដេញតាមរហូតដល់ក្រោយសាលាទួលគោកទើបឈប់រថយន្ត។ ភ្លាមៗនោះ សមត្ថកិច្ចចេញជួយអន្តរាគមន៍ទាន់យកអ្នកបើកបរទៅកាន់ស្នាក់ការប៉ុសិ៍្តរដ្ឋបាលបឹងកក់២ ដើម្បីចៀសវាងរងនូវការវាយដំពីសំណាក់ពលរដ្ឋ។

ដោយឡែកក្នុងករណីខាងលើនេះ ក៏មានការអន្តរាគមន៍ពីសំណាក់បុរសម្នាក់ជិះរថយន្តLexus RX350 ពណ៌ស ពាក់ស្លាកលេខ ខ.ម8007 សម្របសម្រួលជានិងភាគីរងគ្រោះសងថ្លៃម៉ូតូ១.១៥០ដុល្លារ ដើម្បីបញ្ចប់បញ្ហា។ ការដែលទទួលយកសំណងនោះ ត្រូវបានភាគីទាំងពីរទៅដោះស្រាយនិងលាយល័ក្ខអក្សរបញ្ចប់នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ អ្នកបើកបរពុំត្រូវបានឡើងរថយន្តរបស់សមត្ថកិច្ចនោះទេ បែរជាជនបង្កគ្រោះថ្នាក់ឡើងជិះរថយន្តផ្សេងទៅវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor