Sponsor
រិទ្ធី

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានផ្នែកពង្រឹងមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងថា៖ បោះឆ្នោតដូចមិនបោះឆ្នោត អង្គបោះឆ្នោត៥រូបខាងគណបក្សមូលដ្ឋានអត់បានទៅបោះឆ្នោតទេ។

ការលើកឡើងបែបនេះ ក្រោយពីគ.ជ.ប បង្ហាញពីអ្នកបោះឆ្នោតព្រឹទ្ធសភាមានចំនួនជាង៩៩% លទ្ធផលបណ្តោះអាសន្នបង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈទាំង៥៨នៅក្នុងព្រឹទ្ធសភាអាណត្តិទី៤នេះ ។ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨។

សូមបញ្ជាក់ថា ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៤នេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ ដោយមានចូលរួមពីគណបក្សនយោបាយ៤៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុន ស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។

អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងដាច់ខាតចំពោះការរៀបចំបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ និងបដិសេធទាំងស្រុងចំពោះលទ្ធផលនៃការបោះឆ្នោតនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor