
ថ្មីៗនេះ រូបជាច្រើនសន្លឹក ពេជ្រ អាវីហ្សា ស្លៀកសម្លៀកបំពាក់បែបសិចស៊ីជាមួយ អេនឌី បានបង្ហាញការថតបែបស្នេហារោលរាល ដែលមើលទៅញាក់សាច់តែម្តង ជាឈុតរបៀបស្នេហារោលរាលលើគ្រែដេក ដោយមានការថើបសព្វសាច់ ព្រមទាំងបឺតមាត់យ៉ាងផ្អែមនោះ។
តារាសម្តែងសាច់ខ្ចី ពេជ្រ អាវីហ្សា បានត្រលប់មកក្នុងសិល្បៈសារជាថ្មីម្តងទៀត ដោយបង្ហាញភាពសិចស៊ីយ៉ាងសាហាវ ជាពិសេសការសម្តែងរបស់នាងហាក់មានភាពរោលរាលមិនចាញ់តារាបរទេសប៉ុន្មានឡើយ។ នេះក៏អាចថា បានជាការស្តារមុខមាត់ និងប្រជាប្រិយភាពឡើងវីញ បន្ទាប់ពីបាត់បង់មួយរយៈកន្លងមក។
បន្ទាប់ពីស្ងប់ស្ងាត់ការងារសិល្បៈមួយរយៈពេលកន្លងមកនេះតារាសាច់ខ្ចី ទ្រូងទ្រលុកទ្រលន់ ពេជ្រ អាវីហ្សា បានបង្ហាញសកម្មភាពសិល្បៈថ្មីដែលប្លែកមិនធ្លាប់ឃើញពីមុនគឺរូបថតរវាងនាង និង អេនឌី សិចស៊ីនៅក្បែរមឈូស ហើយនេះក៏មិនមែន ជាលើកទីមួយនោះទេដែលអ្នកទាំងពីរថតរូបសិចស៊ីប្លែកៗ អ្វីដែលប្លែកគឺការថតរូបសិចស៊ីរបស់ពួកគេទាំងពីរនៅក្បែរម ឈូស សម្រាប់តម្កល់សាកសពទៅវិញ ។ រូបទាំងនោះក៏មានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន តែក៏មានការរិៈ គន់ខ្លះៗផងដែរ ។
សូមជម្រាបថា ក្រោយពីមានរឿងរ៉ាវអំពើរហិង្សាជាមួយអតីតគូស្នេហ៍មកការងារសិល្បៈរបស់ ពេជ្រ អាវីហ្សា ហាក់មានភាពស្ងប់ស្ងាត់ជាងមុន។ តែជារឿយៗ នាងតែងលេចមុខនៅក្នុងកម្មវិធីកម្សាន្តរបស់មិត្តភក្តិដោយមានការតុបតែងខ្លួនសិចស៊ីគួរឱ្យក្នាញ់ ។







