
ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ដែលត្រូវបានគេស្គាល់ថាជាឧកញ៉ា ចិត្តធម៌ និងមានមេត្តាធម៌សម្រាប់មនុស្សទូទៅ ស្រាប់តែនៅមុននេះបន្តិច ម៉ោងប្រមាណជាង០១ រសៀលថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០១៨ រឿងចិត្តធម៌មួយ បានធ្វើឲ្យគាត់មិនសប្បាយចិត្ត ដោយសារទង្វើរបស់់ក្មេងប្រុសម្នាក់បែកគំនិតធ្វើនូវរឿងទុច្ចរិតដែលគ្រប់គ្នា ក៍ដូចជាសង្គមមិនឲ្យតម្លៃ។

ក្នុងរឿងនេះលោកបានថ្លែងតាមរយៈផេគហ្វេសប៊ុករបស់លោកថា៖
ខ្ញុំជួយយកអាសាមនុស្សរាប់មុឺននាក់មានជួបបញ្ហាបន្តិចបន្តួចតែមិនធ្ងន់ធ្ងរពេក ជាចុងក្រោយនេះមានក្មេងប្រុសម្នាក់ចេះតែឆាតមកសុំ រកការងារធ្វើដោយសុំតែបាយហូប ស្នាក់នៅមិនយកប្រាក់ខែទេពេលនេះកំពង់តែដាច់បាយជិតស្លាប់ហើយ ដោយក្តីមេត្តាអាណិតអាសូរក៏សម្រេចចិត្តទទួលយកមកអោយចូលបំរើការងារ ខាងផ្នែកកសិកម្មនៅភ្នំសែនដីខេត្តកំពង់ស្ពឺ ដោយផ្តល់អាហារហូបចុកបីពេល ផ្ទះស្នាក់នៅ ប្រាក់150$មួយខែថែមទៀត បានតែរយៈពេល៧ថ្ងៃពីថ្ងៃទី១៨ដល់ថ្ងៃទី២៤វេលាម៉ោង១រសៀល លោកវីហ្គោបានខ្ចីម៉ូតូមាកលែតតម្លៃ1.450$របស់កម្មករដូចគ្នាយកទៅបាត់ស្រម៉ោល ។ ដំណឹងនេះខ្ញុំសុំប្តឹងទៅសមត្ថកិច្ចបើស្គាល់ឬឃើញមុខមាត់ដូចក្នុងរូបថតនេះ ចាប់វាមកផ្តន្ទាទោសខ្ញុំនិងជូនរង្វាន់1.000$បន្ថែមជាមួយម៉ូតូដែលវាឆបោកនេះផងដែ ។




