Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បន្ទាប់ពីសេដ្ឋកិច្ចនៅកម្ពុជា នៅតែរក្សាបានកំណើនយ៉ាងរឹងមាំចំនួន៧ភាគរយ សម្ដេចតេជោ ហ៊ុន សែន នាយកេដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា សន្ទុះនៃវឌ្ឍនភាពកម្ពុជា បច្ចុប្បន្ននេះ គឺមិគួរឲ្យជឿ ខណៈសន្តិភាព និងគ្រប់អ្វីៗ ដែលបានមក ដោយការលំបាកបំផុត។

ក្នុងពិធីជួបសំណេះសំណាលជាមួយ លោកគ្រូ-អ្នកគ្រូ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ទន្ទឹមនឹងការរីកចម្រើនកម្ពុជាត្រូវទទួលស្គាល់ អំពីស្ថានភាពពិត អំពីនៃការលំបាកទាំងឡាយ ដែលកម្ពុជាបានឆ្លងកាត់ ឆ្ពោះមករកភាពងាយស្រួល និងល្អប្រសើរដូចសព្វថ្ងៃ។

សម្ដេចថា សន្ទុះនៃវឌ្ឍនភាពកម្ពុជា បច្ចុប្បន្ន គឺមិគួរឲ្យជឿ ។ សន្តិភាព និងគ្រប់អ្វីៗ ដែលបានមក ដោយលំបាកបំផុតនោះ គឺយើងត្រូវខិតខំចូលរួម ថែរក្សាការពារ ឲ្យបានគង់វង្សបំផុត ទោះបីដោយតម្លៃណាក៏ដោយ

សម្ដេចអះអាងថា ជាក់ស្តែងនៅប្រទេសម៉ាលីកាលឆ្នាំ១៩៩៣ បានបញ្ជូនកងទ័ព និងអ្នកសង្កេតការណ៍ បោះឆ្នោតមកកម្ពុជា ប៉ុន្តែពេលបច្ចុប្បន្ន ម៉ាលីមានស្ថានភាព ដូចកម្ពុជាកាលឆ្នាំ១៩៨០ នេះដោយសារ ប្រទេសគ្មានសន្តិភាព។

ជាមួយគ្នានេះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា បាននាំមកនូវជោគជ័យ ដ៏ធំធេងបំផុត សម្រាប់កម្ពុជា ដែលមានការចូលរួម ពីមន្រ្តីគណបក្ស និងសមាជិកគណបក្សគ្រប់ៗរូប ។ សម្ដេចថា ទាំងអស់គ្នា ក៏បានដឹងច្បាស់ណាស់ថា “គណបក្សប្រជាជនកម្ពុជា គឺជាគន្លឹះនៃសន្តិភាព និងការអភិវឌ្ឍ”។

ឆ្លៀតឱកាស ជួបសំណេះសំណាលជាមួយ លោកគ្រូ-អ្នកគ្រូ រាជធានីភ្នំពេញ សម្ដេចតេជោបានបន្ដថា នៅតែ៦ថ្ងៃទៀតប៉ុណ្ណោះ នៅខែមេសា ឆ្នាំ២០១៨ ប្រាក់ខែមន្រ្តីរាជការ និងលោកគ្រូ-អ្នកគ្រូ នឹងទទួលបានការដំឡើងប្រាក់ខែ ដែលត្រូវបើកមុនចូលឆ្នាំខ្មែរ ហើយបូកថែមប្រាក់ ៥ម៉ឺនរៀលទៀត។

សម្ដេច បានអរគុណប្រជាពលរដ្ឋ និងសមាជិកសមាជិការ គណបក្សប្រជាជន ទាំងអស់ដែលបានគាំទ្រ និងបោះឆ្នោតឲ្យតែ “គណបក្សប្រជាជនកម្ពុជា” ដើម្បីដឹកនាំកសាង ប្រទេសជាបន្តទៀត ជាពិសេសនៅថ្ងៃបោះឆ្នោត ទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor